ឆេះផ្ទះ ស្លាប់មនុស្សចំនួន ០៥ នាក់
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអាទិត្យ ១៣ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤០ នាទីយប់ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីអគ្គីភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ៧x១២ ម៉ែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ នន់ សារ៉េត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិដើមជ្រែ ឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្ត កំពង់ឆ្នាំង ។
រងការខូចខាតរួមមាន៖ - ស្លាប់មនុស្សចំនួន ០៥ នាក់ ស្រី ០១ នាក់ ត្រូវជាប្រពន្ធ និង កូន ។ - សម្ភារៈប្រើប្រាស់និងផ្ទះឆេះអស់ទាំងស្រុង ។ មូលហេត: បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ ។ រថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ទើបរលត់ទាំងស្រុង ៕