ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្ស ខ្មែររួបរួមជាតិ នឹងធ្វើសមាជ ដើម្បីប្រគល់តួនាទីជាប្រធានដល់លោក ញឹក ប៊ុនឆៃ វិញ

286

ភ្នំពេញ៖ ក្រោយចេញពីពន្ធនាគារភ្លាមៗនាព្រឹកថ្ងៃទី១ខែឧសភានេះ លោក ញឹក ប៊ុនឆៃ បានមកជួបជុំជាមួយសហការី សាច់ញាតិ ត្រូវបានគាំទ្រ ឱ្យធ្វើជាប្រធានគណបក្សខ្មែររួបរួមជាតិ ឡើងវិញ ។

លោក សិង្ហ គីរី ប្រធានគណបក្សខ្មែររួមរួបជាតិបច្ចុប្បន្ន បានថ្លែងថា គណបក្សខ្មែររួមរួបជាតិ នឹងរៀបចំសមាជមួយនៅពេលឆាប់ៗខាងមុខ​ ដើម្បីប្រគល់តំណែងប្រធានបក្ស ជូនលោក ញឹក ប៊ុនឆៃ វិញហើយ នឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ គណបក្សខ្មែររួបរួមជាតិ នឹងចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជូន គ.ជ.ប នៅអំឡុងថ្ងៃទី៤ ឬទី៥ ខែឧសភា ឆ្នាំ២០១៨​ ដើម្បីទទួល​បានការគាំទ្រពីប្រជាពលរដ្ឋ។

លោក លី លឹមម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចេញដីកាដោះលែងលោក ញឹក ប៊ុនឆៃ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នបន្ទាប់ពីជាប់ពន្ធនាគារអស់រយ:ពេលជិត១ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង