អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា យ័ន្តការពារខ្លួនសំខាន់បំផុត គឺ ៣កុំ ៣ការពារ
ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា «យន្តការពារដ៏ស័ក្តិសិទ្ឋ សំរាប់ការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង គឺអនុសាស្ត្រដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៣ការពារ ៣កុំ» បងប្អូនទាំងអស់គ្នា នឹងជៀសផុតពីជំងឺកូវីដ-១៩ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ថ្លែងបែបនេះ ក្នុងន័យក្រើនរំលឹកអោយបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះ នៅគ្រាដែលលោកអភិបាលខណ្ឌ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាព ខ្វះខាតចំនួន៣០គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
លោកអភិបាលខណ្ឌបានថ្លែងបន្តថា សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាម ការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុង តែគំរាមកំហែងសុខភាពនិងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណា ស្លាប់ដោយសារជំកូវីដ-១៩ គឺគ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្ នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជា អ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយ កញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែ អាលោះអាល័យតែប៉ុណ្ណោះ ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាលបានបង្ហាញថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺ កាចសាហាវនេះបានសូម បងប្អូនប្រជាពលរដ្ឋ រស់នៅត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ។
លោក ញាណ ចាន់សោភា នាយករដ្ឋបាល បានអោយដឹងថា អំណោយដែលចែកជូន ប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ និងថវិកា មួយចំនួន ៕