ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតនៅក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

243

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឃុំបិតត្រាំង និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ដល់អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសចេជាង នូវវិធានការណ៍០៥ចំណុចរួមមាន៖
១.ត្រូវធ្វើការផ្សព្វផ្សាយ ដល់ម្ចាស់រោងចក្រទាំងអស់ នូវវិធានការសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
២.ការឆ្លងជំងឺកូវីដ-១៩ ចេញពីកន្លែងចុងភៅ ត្រូវមានការប្រុងប្រយ័ត្នអនុវត្តតាម វិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។
៣.ម្ចាស់រោងចក្រត្រូវគ្រប់គ្រង រថយន្តដឹកកម្មករ ចៀសវាងការដឹកកម្មកររោងចក្រផ្សេង ប្រសិនបើមានករណីឆ្លងកូវីដ-១៩ ងាយស្រួលគ្រប់គ្រង និងមិនរាលដាលដល់ រោងចក្រផ្សេងទៀត។
៤.ម្ចាស់រោងចក្រត្រូវរកទីតាំង សមរម្យឱ្យកម្មករស្នាក់នៅរួម និងដំណើរការអាជីវកម្មចៀស វាងការចេញទៅខាងក្រៅ អាចនាំឱ្យមានការ ចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ ប្រសិនបើមានកម្មករណាម្នាក់ ឆ្លងជំងឺកូវីដ-១៩ យើងងាយស្រួលគ្រប់គ្រង និងយកពួកគាត់ទៅព្យាបាល ហើយកម្មករដែលនៅ សល់អាចធ្វើការបាន ដោយធ្វើចត្តាឡីស័កនៅ នឹងរោងចក្រតែម្តង។
៥.ថៅកែរោងចក្រ ត្រូវធ្វើជាគំរូដល់កម្មករ និយោជក រាល់ការចេញចូល រោងចក្រត្រូវពាក់ម៉ាស បាញ់អាល់កុលសម្លាប់មេរោគ លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីធានាថាមិនមាន ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមាន បំណងបិទរោងចក្រណាមួយទេ ប្រសិនបើម្ចាស់ រោងចក្រសហគ្រាសទាំងអស់ គោរពតាមវិធានការសុខាភិបាល បានល្អ ហើយការឆ្លងរាលដាល នឹងត្រូវបានកាត់បន្ថយ ជាក់ជាមិនខាន យើងត្រូវរស់នៅតាម បែបកន្លងថ្មីទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
លោក CAO JIANJIANG អគ្គនាយកតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង បានទទួលយកការណែនាំ របស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដើម្បីយកទៅផ្សព្វផ្សាយ ដល់ម្ចាស់រោងចក្រ ឱ្យគោរពនូវវិធានសុខាភិបាល ដោយសារតែកន្លងមក មានរោងចក្រមួយចំនួន បានចូលរួមគោរពតាមវិធាន សុខាភិបាលបានល្អ ក៏ប៉ុន្តែរោងចក្រមួយចំនួនតូច មិនទាន់អនុវត្តបានល្អ ហើយយើង និងជម្រុញឱ្យរោងចក្រទាំង អស់ក្នុងតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំងចូលរួម អនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តឱ្យបានខ្ជាប់ខ្ជួន នាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង