ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថិប កាសាន់ទ្រីនីកូល ខកចិត្តបន្ទាប់ពីចាញ់ កីឡាការិនីម្ចាស់ផ្ទះ

107

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូលមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់កីឡាការិនី
ម្ចាស់ផ្ទះជនជាតិហ្សកដានី Hamaidi Natali ដោយពិន្ទុ៣ ទល់៥នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា នេះ។
នេះជាការប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ប្រជែងយកកៅអី សម្រាប់ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូប្រភេទកីឡាតេក្វាន់WT(World
Taekwondo )ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ក្រោយការចាញ់នេះនេះ កីឡាការិនីមានឪពុកកូនកាត់ខ្មែរ-អាមេរិក និងម្ដាយកូនកាត់អាមេរិក-ម៉ិចស៊ិក ថិប កាសាន់ទ្រីនីកូល បានបង្ហាញនូវការសោកស្ដាយជាខ្លាំង ដែលមិនអាចដណ្ដើមកៅអីអូឡាំពិក ក្រុងតូក្យូជូនកម្ពុជាបាន ស្របពេលកីឡាការិនីម្ចាស់ផ្ទះ Hamaidi Natali បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាវគ្គដ៏សំខាន់ពោលគឺ បើនាងឈ្នះ១ប្រកួតទៀត កីឡាការិនីហ្ស៊កដានីរូបនេះ នឹងទទួលបានកៅអីកៅអីតែម្ដង លើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម។
ការប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំនេះ ខេមរសហព័ន្ធតេក្វាន់ដូ WT បានបញ្ជូនអត្តពលិក ២រូប ទៅចូលរួមប្រកួតនៅហ្ស៊កដានី រួមមានកីឡាករ វ៉ា មិថុនា និងកីឡាការិនី ថិប កាសាន់ទ្រីនីកូល ប៉ុន្ដែអ្នកទាំងពីរ បានធ្លាក់ពីការប្រកួតជម្រុះហើយ បន្ទាប់ពីកីឡាករ វ៉ា មិថុនា ចាញ់ក្នុងការប្រកួតដំបូងរបស់ខ្លួន លើប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម ដោយចាញ់កីឡាករចិនតៃវ៉ាប៉ិLiu Wei-ting ដោយលទ្ធផល៤ទល់ ៣៨កាលពីថ្ងៃទី២០ឧសភា។
ព្រឹត្តការណ៍កីឡាអូឡាំពិក ដែលប្រារព្ធជារៀងរាល់៤ឆ្នាំម្តងនេះ កម្ពូជាបានចូលរួមប្រកួតពេញ សិទ្ធិឡើងវិញក្នុងឆ្នា១៩៩៦ដែល
កាលនោះធ្វើនៅទីក្រុងអត្លង់តា សហរដ្ឋអាមេរិក។នៅឆ្នាំ២០១៦កីឡាការិនីស៊នសៀវម៉ី បានឈ្នះក្នុងការប្រកួតជម្រុះ ហើយបានចូលរួមជា
អត្តពលិកពេញសិទ្ធក្នុងការប្រកួត នៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល ៕

អត្ថបទដែលជាប់ទាក់ទង