អាជ្ញាធរខណ្ឌពោធិសែនជ័យ បន្តហាមមិន ឲ្យទាន់បើក ក្លឹបកំសាន្ត KTV បៀរហ្គាឌិន NET ហាងលក់គ្រឿងស្រវឹង
ភ្នំពេញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានបេីកកិច្ចប្រជុំជាមួយ លោក-លោកស្រីចៅសង្កាត់ទាំង ៧ និងលោក-លោកស្រី ប្រធានផ្សាររដ្ឋទាំងបី ដោយផ្តោចលេីចំណុច សំខាន់ៗរួមមាន៖
ត្រូវរៀបចំបើកសាច់ប្រាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់។
ត្រូវបន្តហាមមិនឲ្យបើក ក្លឹបកំសាន្ត KTV បៀរហ្គាឌិន NET ហាងលក់គ្រឿងស្រវឹង។ នៅតាមហាងគុយទាវ ហាងនំបុ័ង ត្រូវមានម៉ាស៉ីនវាស់កំដៅ អាកុល ត្រូវមានអនាម័យខ្ពស់ និងរក្សាគម្លាត។
ក្នុងនោះផ្សាររដ្ឋទាំងបី ក្នុងមូលដ្ឋានខណ្ឌត្រូវរៀបចំ អ្នកលក់ឡេីងវិញ តែត្រូវរក្សាគម្លាតសង្គម និងវិធានការតឹងរឹងបំផុត។
លោកអភិបាលរំលឹកថា៖ ផ្សារទាំងអស់ត្រូវ សហការណ៍ជាមួយអាជ្ញាធរសង្កាត់ ដេីម្បីរៀបចំឱ្យមានរបៀបរៀបរយ និងគំនូសគម្លាត យ៉ាងតិច ១,៥m និងវិធាន ៣កុំ ៣ការពារ៕