ឈើជ្រុងចំនួន ៧៧កំណាត់ ត្រូវបានរុករកឃើញលាក់នៅក្នុងព្រៃ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់
កំពង់ស្ពឺ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក ចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃេីញឈេីជ្រុងប្រភេទចម្រុះមាន ឈ្លីច ម្រេញ ត្រសេក ចំនួន ៧៧កំណាត់ ស្មេី៥ម៉ែត្រគីប ៤០០ផ្លាន (គ្មានម្ចាស់) លាក់ទុក នៅចំនុចក្នុងព្រៃដីឡតិ៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុកឱរ៉ាល់ បានឱ្យដឹងថា ករណីបង្ក្រាបបទល្មេីស ធនធានធម្មជាតិនេះ កម្លាំងយេីង បានសហការជាមួយមន្ត្រី បរិស្ថានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងបានប្រគល់ជូនមន្ត្រីបរិស្ថាន បានដឹកឈេីយកទៅស្នាក់ការភូមិក្រាំងពង្រ ឃុំសង្កែសាទប ដេីម្បីរក្សាទុក និងចាត់ការបន្តតាមនីតិវិធី ៕