ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ៤៣៣គ្រួសារ ក្នុងសង្កាត់ឪឡោក មកទទួល អំណោយ មនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន

90

 

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៤៣៣ គ្រួសារ បន្ថែមទៀត ស្ថិត នៅ៤ភូមិ គឺ ភូមិជ័យជំនៈចំនួន៣២ គ្រួសារ, ភូមិត្រពាំងរៈ ១៩៤គ្រួសារ ,ភូមិដូនរដ្ឋចំនួន ១៣០គ្រួសារ និងភូមិពង្ររចំនួន៧៧គ្រួសារ ស្ថិតក្នុងឪឡោក ខណ្ឌកំបូល បានមកទទួល អំណោយ មនុស្សធម៌ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី ២៣ឧសភា ឆ្នាំ២០២១ ដោយ មានការចូលរួមចែកជូន ពីលោក គឹម វិបុល ប្រធានក្រុមការងារចុះជួយសង្កាត់ឪឡោក និងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោកស្រីទេព កញ្ចនា អភិបាលរងខណ្ឌកំបូល និងជាអនុប្រធានក្រុមការងារ ចុះជួយសង្កាត់ឪឡោក ។
លោក គឹម វិបុល បានបញ្ជាក់ថា៖ អាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ កំពុងខិតខំ បន្ដនាំយកអំ ណោយ មនុស្សធម៌ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មកចែកជូន បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ មានការយឺតយ៉ាវបន្ដិច ក៏ពិតមែនតែបងប្អូនក៏សូមមានការអធ្យាស្រ័យផង ។ ព្រោះថា ក្នុងអំឡុងពេល
រាជរដ្ឋាភិបាលបិទខ្ទប់ ដើម្បីកាត់បន្ថយការីករាលដាល នៃជំងឺកូវិដ.១៩ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន បងប្អូនមានការលំ បាក់ ពិសេសផ្នែកជីវភាពប្រចាំថ្ងៃ ។ ដូច្នេះ សូមបងប្អូន ត្រូវតែរក្សាគម្លៀត និងអនុវត្ដ តាម ការណែនាំរបស់ក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារជានិច្ច ។ ដោយហេតុផលនេះ បងប្អូនមានទុក្ខលំបាកមិនមាន អ្នកណាមកជួយបងប្អូននោះទេ ក្រៅពីតែគណបក្សប្រជាជន កម្ពុជា ដែលមានសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរពីទុក្ខលំបាក របស់ជីវភាពបងប្អូនជានិច្ច ។
លោកបន្តថា៖ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែល បាននាំយកមកចែកជូន បងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការ ទុក្ខលំបាករបស់បងប្អូន បានមួយគ្រាផងដែរ ហើយ ក៏ជាការបង្ហាញនូវការយក ចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហម កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនិង ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា ។
លោកបន្ដថា៖ ប្រសិនបើបងប្អូនណាមានជីវ ភាព ខ្វះខាតខ្លាំង សូមបងប្អូន ទៅរាយការណ៍ ប្រាប់មេភូមិ ឬទៅទំនាក់ទំនង ស្នាក់ការគណបក្សប្រជាជនសង្កាត់ ឬគណបក្សប្រជាជន ដែល នៅជិត លំនៅឋាន បងប្អូន ដើម្បីស្នើសុំស្បៀង យកទៅដោះស្រាយ ជីវភាពបានមួយគ្រា នោះថ្នាក់ដឹកនាំ និងយកសំណើរបងប្អូនទៅសុំថ្នាក់ លើ ដើម្បីយកស្បៀងមកដោះស្រាយជូនបងប្អូន។
លោកក៏បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចតាមរយៈ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ។
សូមបញ្ជាក់ថា៖ សរុបរយៈពេល៣សប្ដាហ៏មកនេះ អាជ្ញាធរខណ្ឌកំបូល បានផ្ដល់អំណោយ សនុស្សធម៏ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋដែលមានជីវភាពខ្វះខាត. កម្មករ.កម្មការិនី បានជាង២០០០០គ្រួសារ ស្ថិត នៅសង្កាត់៥ គឺសង្កាត់ឪឡោក២៩៣៦គ្រួសារ, សង្កាត់កន្ទោកចំនួន៦៤០០គ្រួសារ,កំបូលចំនួន ៥១០០គ្រួសារ,សង្កាត់ស្នោ៣៦២៥គ្រួសារ និងសង្កាត់បឹងធំ២៤០០គ្រួសារ តែដោយឡែក បងប្អូនមកទទួលជានិមិត្ដរូបនៅថ្ងៃនេះចំនួន ៤៣៣ គ្រួសារទៀតស្ថិនៅសង្កាត់ឪឡោក ។
ក្នុងឱកាសនេះដែរ លោក គឹម វិបុល និងលោកស្រី ទេព កញ្ចនា តំណាងឲ្យអភិបាលខណ្ឌកំបូល និងតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក៏បាននាំយក អំណោយមនុស្សធម៌ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យកមកចែកជូនបងប្អូន នៅថ្ងៃនេះចំនួន៤៣៣គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ១បេ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកស៉ីអ៉ីវ១យួរ ក្នុងមួយគ្រួសារផងដែរ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង