រត់ប្រណាំងម៉ារ៉ាតុន នៅចិន១៧២នាក់ មកដល់ទី១៥១នាក់ អត់មកដល់ទីស្លាប់២១នាក់
ការរត់ប្រណាំងម៉ារ៉ាតុននៅខេត្តកានស៊ូ ប្រទេសចិនកាលពីថ្ងៃសៅរ៍ បានក្លាយជាទីលាននៃសោកនាដកម្ម នៅពេលកីឡាកររត់ប្រណាំងចំនួន ១៧២នាក់ បានរត់មកដល់ទីតែ១៥១នាក់ទេ ហើយ២១នាក់ទៀតបានស្លាប់ និងបាត់ខ្លូននៅ លើផ្លូវរត់ប្រណាំង ដោយសារតែអាកាសធាតុ ផ្លាស់ប្តូរយ៉ាងតន់ហន់ បណ្តាលអោយកីឡាករស្លាប់។
កាលពីថ្ងៃសៅរ៍ទី២២ឧសភា ខេត្តកានស៊ូ បានរៀបចំរត់ប្រណាំងម៉ារ៉ាតុន ក្នុងចំងាយ១០០គម ដោយមានកីឡាករ ចូលរួមរត់ចំនួន១៧២នាក់។ផ្លូវរត់ប្រណាំង ត្រូវឆ្លងកាត់ភូមិសាស្រ្តព្រៃភ្នំ និងជ្រលងដងអូរ ក្នុងក្រុង ប៉ៃយិន។ ចៃដន្យអាក្រក់ពេល កំពុងរត់ប្រណាំងនោះ នៅរសៀលថ្ងៃសៅរ៍ ក៏ស្រាប់តែមានអាកាសធាតុ ប្រែប្រួលយ៉ាងទន់ហន់ ដោយមានព្យុះផ្លេកបន្ទោ និងភ្លៀងទឹកកកបក់បោក មកចំក្បួរត់ប្រណាំង បណ្តាលអោយសីតុណ្ហភាព ប្រែប្រួលធ្លាក់ចុះយ៉ាងខ្លាំង បណ្តាលអោយ កីឡាករដួលស្លាប់ ជាបន្តបន្ទាប់ នៅលើផ្លូវរត់ប្រណាំង។
គឺជាលទ្ធផល នៅព្រឹកថ្ងៃអាទិត្យ កីឡាកររត់មក ដល់ទីប្រកបដោយ សុវត្ថិភាពមានចំនួន១៥១នាក់ និងបាត់ខ្លួនស្លាប់ចំនួន២១នាក់។