ស្លាប់មនុស្ស២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ នៅខ្សាច់កណ្ដាល
កណ្ដាល៖ក្រុមសមត្ថកិច្ចបានរាយការណ៍អោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តធំនិង+ម៉ូតូ) បណ្ដាលអោយ ស្លាប់០២នាក់គឺមនុស្ស ស្រីទាំង០២នាក់ នៅនិងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះនៅលេី កំណាត់ផ្លូវជាតិលេខ០៨ ចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក (HYUNDAI)ពណ៌សជាប្រភេទ រថយន្តបែន ពាក់ផ្លាកលេខភ្នំពេញ 3D.3003 បើកបរដោយឈ្មោះប៊ូសុគន្ធភេទប្រុសអាយុ 32 ឆ្នាំនៅភូមិគគរ ឃុំគគរស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើកបរក្នុងទិសដៅពី ពីត្បូងទៅជើង។លុះពេលបើកបរមក ដល់ចំណុចកើតហេតុខាងលើ រថយន្តនេះបានបុកពីក្រោយ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1CB4544អ្នកបើកបរឈ្មោះសំ មុំ ភេទស្រីអាយុ 47 ឆ្នាំនៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលស្លាប់ នៅកន្លែងកើតហេតុ រួមដំណើរ ០១នាក់ទៀតឈ្មោះភី ធូភេទស្រីអាយុ 52 ឆ្នាំនៅភូមិឃុំជាមួយគ្នា បានស្លាប់នៅកន្លែងកើតហេតុ ។បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា បន្ទាប់ពីបុកម៉ូតូរួចបាន ពារម៉ូតូបណ្តាលអោយដួលម៉ូតូ ហើយកិនពីលើម៉ូតូព្រមទាំងកិន ពីលើជនរងគ្រោះ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយ បណ្តាលឲ្យស្លាប់ទាំងពីរនៅកន្លែងកើតហេតុ ។បន្ទាប់មកអ្នកបើកបររថយន្តបាន បើករថយន្ដចូលមក កន្លែងអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្ដាល ដោយខ្លួនឯងតែម្ដង ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយពេលកើតហេតុរួ ចកម្លាំងជំនាញចរាចរណ៍ស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ ចុះទៅដល់កន្លែងកើតហេតុ និងបានវាស់វែង ដកហូតសម្ភារៈទាំងពីរ យកមករក្សាទុកនៅ អធិការរដ្ឋានស្រុកខ្សាច់កណ្ដាល ។
ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ សពយកទៅធ្វើបុណ្យតាមប្រពៃណី ។រីឯអ្នកបើកបររថយន្តខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងហៅមកសួរនាំនៅអធិការដ្ធានស្រុកខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿង តាមនិតិវិធី ។ខូចខាតសម្ភារៈ០២គ្រឿង ម៉ូតូមួយគ្រឿងខូចស្រាល និងរថយន្តមួយគ្រឿងខូចស្រាល ។
សេចក្តីសន្និដ្ឋាន :អ្នកបើកបររថយន្តខាងលើ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
ករណីនេះឃាត់ខ្លួន អ្នកបើកបររថយន្តបង្ក ៕ដោយសុវណ្ណភូមិ