ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន គង់/ស្នាក់នៅកុដិ វត្តសារាវ័នតេជោ រកឃើញ វិជ្ជមានកូវីដ១៩ ត្រូវបាននិមន្ត/នាំយកទៅព្យាបាល
ភ្នំពេញ៖ អនុគណកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានឲ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃ វត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមាន វិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល ។
អំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនេះ ៕