ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយដ៏ថ្លៃថ្លាជាអង្ករ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារនៃសព ចំនួន ១១ គ្រួសារដែរបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

181

ភ្នំពេញ ៖ នៅល្ងាចថ្ងៃ អង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃសព ចំនួន ១១ គ្រួសារ ដែលមាននៅក្នុង សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ទី១  សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី ២ សង្កាត់ស្ទឹងមានជ័យទី ៣  ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខ ណ្ឌមានជ័យ បានបន្តទៀតថា សូមក្រុមគ្រួសារនៃសព កុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ ទៅលោកអភិបាលខណ្ឌ និងលោកចៅសង្កាត់ ជួយពិនិត្យ និង សម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយក ថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៥,០០០,០០០៛ និង អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ សរុប ថវិការ ១៥ លានរៀល និង អង្ករ ១២បាវ ស្មើនឹង ៣០០គីឡូក្រាម  ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការផ្តាំផ្ញើបងប្អូនសាច់ញាតិគ្រួសារសព មានសុខភាពល្អ សូមកុំអោយឆ្លងជំងឺកូវីដ-១៩ នេះ ជាពិសេសសូមអោយបន្តចូលរួមអនុវត្តន៍ ៣កុំ ៣ការពារ អោយចូលរួមអោយបានគ្រប់ៗគ្នាទើបយើងឈ្នះជំងឺនេះបាន ៕

អត្ថបទដែលជាប់ទាក់ទង