គិតត្រឹមថ្ងៃទី២៦ ខែឧសភា នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ២,៣៦២,១០១នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ២៣,៦២% ហេីយ បេីធៀបទៅនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់។
គិតត្រឹមយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៣៦២,១០១នាក់។
យោងតាមមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគិតត្រឹមថ្ងៃ២៥ឧសភា ចាក់បានចំនួនជាង១លាន៧សែននាក់ហើយ នៅរាជធានីភ្នំពេញដោយក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដីបានកំពុងសម្រុកចាក់យ៉ាងមមាញឹកបំផុត ដើម្បីធ្វើយ៉ាងណាឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល៕