ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌនាំយកអំណោយ មនុស្សធម៌ទៅចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៧០គ្រួសារ

130

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ក្នុងអំឡុងពេល រងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងពង្រ។
នាឱកាសនោះ លោកស្រីគឹម ញឹប អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោបាននាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ព្រមទាំងសូមឱ្យបងប្អូនមាមីងយកចិត្តទុក ដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធាន ការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ ។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖ អំណោយមនុស្សធម៌ដែល ផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ឃីត១ញ្ចប់មាន មី ទឹកត្រី ត្រីខ ទឹកសុទ្ធ និងថវិកាចំនួន៣០.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង