ក្រុមយុវជនស្ម័គ្រចិត្តតាម បណ្ដាសង្កាត់ក្នុង មូលដ្ឋានខណ្ឌមានជ័យ បានទទួលអំណោយលើកទឹកចិត្ត
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ដោយបានអញ្ជើញជូប សំណេះសំណាល ជាមួយយុវជនស្មគ្រ័ចិត្តទាំង៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលបានចូលរួមចែក លិខិតប័ណ្ណផ្សព្វផ្សាយ ស្ដីពីវិធានការការពារបង្ការជំងឺកូវីដ-១៩ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកឡុង ង៉ែតអភិបាលរងខណ្ឌមានជ័យ ដោយបានយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ទៅចែកជូនដល់យុវជន១៤រូប ដោយក្នុងម្នាក់ៗទទួលបាន៖
១). មីជាតិ ចំនួន ១កេស
២). ត្រីខ ចំនួន ១យួរ
៣). ទឹកសុទ្ធ ចំនួន ១កេស
៤). ភេជ្ជៈកូកាកូឡា ចំនួន ១កេស
៥). ស្ករគ្រាប់ ចំនួន ១ប្រអប់តូច
៦). ថវិកា ចំនួន ១០ម៉ឺនរៀល ។
ជាមួយគ្នានោះដែរ លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ក៍បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម សាយ សំអាល់ ដោយក្ដីនឹករលឹក និងសូមថ្លែងអំណរគុណ ចំពោះយុវជនយើង ដែលបានលះបង់ពេលវេលា ដោយក្លាហានហ៊ាន ប្រឈមបំពេញការងារ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលះទេសះ ដោយជួបការលំបាកនេះ ឯកឧត្តមប្រធានទាំង២ រូបតែងតែនៅជិត ក្រុមយុវជនស្ម័គ្រចិត្តជានិច្ចក្នុងការ ផ្តល់នូវកម្លាំងចិត្ដ ដើម្បីគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៍ដូចជាសាលារាជធានីភ្នំពេញ ផងដែរដើម្បីចូលរួម បង្ការទប់ស្កាត់នៃការរីករាលដាល ជម្ងឺកូវីដ១៩នៃសហគមន៍២០កុម្ភះ។ដូចនេះយើងត្រូវរួមគ្នាទៅ ទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ តាមការកំណត់របស់ រាជរដ្ឋាភិបាលនិងបន្តអនុវត្តន៍ ៣ការពារ៣កុំ ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និង សង្គមជាតិយើង៕សុវណ្ណភូមិ