ប្រជាពលរដ្ឋនៅភ្នំពេញចំនួន ជិត២លាននាក់ហើយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គិតត្រឹមថ្ងៃ២៧ឧសភា
ភ្នំពេញ៖ គិតត្រឹមថ្ងៃ២៧ឧសភានេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញចំនួនជិត២លាននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ–១៩ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលដែលថា អ្នករស់នៅភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ–១៩ គ្រប់គ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ លោកឃួង ស្រេង តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញអោយ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់អោយបានលឿន ដើម្បីអោយការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលដើម្បីកាត់ផ្តាច់អោយបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ–១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។ជាក់ស្តែង ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី២៧ ឧសភាព២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន១៩១៤៦៤១នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ–១៩ ក្នុងនោះ ទូរលេខនៅថ្ងៃទី២៦ ឧសភា មានចំនួន១៨២១៥៥៩នាក់ និងទូរលេខនៅថ្ងៃទី២៧ឧសភាម្សិលម៉ិញ បន្ថែមចំនួន៩៣០៨២នាក់ទៀត ដែលធ្វើអោយចំនួនអ្នកចាក់បានកើនឡើងរហូតដល់ចំនួន១៩១៤៦៤១នាក់ ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃ២៨ឧសភាឆ្នាំ២០២១នេះ ៕