ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាបាញ់កាំភ្លើង នឹងមានទីលានផ្ទាល់ខ្លួន នៅខេត្តព្រះសីហនុ

118

ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាបាញ់កាំភ្លើងកម  ្ពុជាឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់មានប្រសាសន៍ថា «កីឡាគឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសជាតិមួយ ដោយកាលយើងលេងកីឡាពូកែ មានន័យថា ប្រជាជនយើងមានសុខភាពល្អ»។
ឯកឧត្តមមៀចសុផាន់ណាលើកឡើងបែបនេះបន្ទាប់ពីបញ្ចប់ការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការផ្គត់ផ្គង់និងសាងសង់ទីលានបាញ់កាំភ្លើងសម្រាប់បម្រើដល់ការប្រកួតកីឡាបាញ់កាំភ្លើងអន្តរជាតិនានាជាពិសេសគឺគោលដៅដ៏ធំចម្បងក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុន Yeejia កាលពីដើមសប្តាហ៍កន្លងមកនេះ។
រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់រហូតដល់ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកំពុងធ្វើកិច្ចការយ៉ាងយកចិត្តទុកដាក់រវាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមការដឹកនាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
ប្រភេទកីឡាបាញ់កាំភ្លើងដែលត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ជាមួយនឹងប្រភេទកីឡាដទៃៗទៀត
របស់កម្ពុជាដែរនោះបានសិក្សានិងស្វែងរកទីកន្លែងណាដែលមានប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធនានាជាក់ស្តែងសហព័ន្ធបានកំណត់យកខេត្តព្រះសីហនុនេះជាកន្លែងសាងសង់ទីលានបាញ់កំាភ្លើងដោយសារពេលស៊ីហ្គេមឆ្នាំ២០២៣គឺភ្នំពេញខេត្តសៀមរាបជាដើមរវល់ទទួលភ្ញៀវ និងការប្រកួតកីឡាស៊ីហ្គេម ហើយខេត្តព្រះសីហនុអាចទទួលកីឡាករ កីឡាការិនីលើប្រភេទកីឡាមួយចំនួនមកខេត្តព្រះសីហនុនេះខ្លះ ម្យ៉ាងទៀតគឺដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុន Yeejia បានសន្យាជួយផ្គត់ផ្គង់ទីកន្លែង សម្ភារបច្ចេកទេស និងធនធានជាដើម ដែលសហព័ន្ធ និងក្រុមហ៊ុននឹងធ្វើកិច្ចការក្នុងភាពជាដៃគូជាមួយគ្នាជាបន្តទៀត។
«តាមគម្រោងការសាងសង់ទីលានបាញ់កាំភ្លើងនេះនឹងធ្វើឲ្យរួចរាល់ក្នុងរង្វង់១ឆ្នាំក្នុងរង្វាន់ទឹកប្រាក់ក្នុងចន្លោះពី២ទៅ៣លានដុល្លារសហរដ្ឋអារិកឬអាចច្រើនជាងនេះដូច្នេះហើយឯកឧត្តមក៏បានអំពាវនាវប្រសិនបើមានក្រុមហ៊ុនសប្បុរសជនណាចង់ចូលរួមជួយរួមចំណែក ក៏ឯកឧត្តមត្រេកអរណាស់ដែរ»។
ឯកឧត្តមមៀចសុផាន់ណាបានលើកឡើងទៀតថាកន្លងមកទីលានបាញ់កាំភ្លើងនៅកម្ពុជាមិនទាន់ឆ្លើយតបទៅនឹងកម្រិតមាត្រ
ដ្ឋាន(ឬស្តង់ដា)អន្តរជាតិតាមស្តង់ដារអូឡាំពិកឬស៊ីហ្គេមនៅឡើយទេដូច្នេះហើយទើបការសាងសង់ទីលានបាញ់កាំភ្លើងថ្មីនេះអាចត្រូវបានកំណត់ជាទីលានស្របតាមស្តង់ដាអន្តរជាតិអូឡាំពិកឬទីលានតាមស្តង់ដាស៊ីហ្គេមដែលទីលានថ្មីនេះនឹងអាចជួយជំរុញដល់ការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងជួយចូលរួមដល់ការការពារគ្រប់គ្រងអាវុធ ដើម្បីសុខសុវត្ថិភាពសង្គមផងដែរ។
លោកហ្វូស៊ានធីងអគ្គនាយកក្រុមហ៊ុនYeejiaមានប្រសាសន៍ដែរថាដោយក្រុមហ៊ុនមើលឃើញថាកីឡាបាញ់កាំភ្លើងជាប្រភេទសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសគឺជួយជំរុញដល់គុណភាពបច្ចេកទេសសម្រាប់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្កេម ឆ្នាំ២០២៣ផងដែរ ទើបលោកជួយផ្តល់ជូនទីតាំងនេះ វាប្រភពទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត នៅខេត្តព្រះសីហនុ និងនៅរមណីយដ្ឋានរបស់លោកកាន់តែច្រើនផងដែរ។ លោកអគ្គនាយកអះអាងថា ក្រុមហ៊ុននឹងជួយសាងសង់ទីលានជូនសហព័ន្ធ ដើម្បីបម្រើដល់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជួយជំរុញនូវផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធឲ្យទទទួលបានជោគជ័យផងដែរ។
គួរបញ្ជាក់ថា ក្រៅពីទីលានកីឡាបាញ់កាំភ្លើងនេះ ខេត្តព្រះសីហនុ គឺគោលដៅមួយ ក្នុងចំណោមគោលដៅសំខាន់ៗចំនួន៥ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរដូចជាប្រភេទកីឡាទូកក្តោង និងម៉ូតូទឹកក៏ធ្វើនៅខេត្តព្រះសីហនុនេះដែរ ស្របពេលដែលខេត្តកំពត ទទួលរៀបចំកីឡាប្រណាំងទូកនាគ ទូកកានូ កាយ៉ាក និងរ៉ូអ៊ីង រីឯខេត្តកែបទទួលធ្វើម្ចាស់ផ្ទះ ប្រភេទកីឡាទ្រីយ៉ាត្លុង៕

អត្ថបទដែលជាប់ទាក់ទង