គរបាលខេត្តកណ្តាល សហការស្រាវជ្រាវ ឃាត់ខ្លួនជនដៃដល់ចូលកាប់ និងវាយយុវជនម្នាក់ បង្ហោះតាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស
កណ្តាល ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងនគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ វុទ្ធី នាយការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ាង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ នៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបញ្ជារបស់លោក ជាវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
សូមបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីមានបណ្តាញសង្គមជាច្រើនផ្សព្វផ្សាយពី(វីដេអូ) ថតចេញពីកាមេរ៉ាសុវត្ថិភាពមួយ សកម្មភាពកាប់និងវាយទៅលើយុវជនម្នាក់យ៉ាងសាហាវ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី ៕