ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណើនទីផ្សារក្រូចថ្លុងកម្ពុជា នៅទីផ្សារបរទេស រយៈពេល៥ខែមានជាង ២១.១១៨តោន បញ្ជាទិញពីឈ្មួញ

110

ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា៖ ចាប់ពីខែមករា ដល់ចុងខែឧសភា ២០២១នេះ ទីផ្សារក្រូចថ្លុងកម្ពុជា នៅបរទេស គឺមានកំណើនកេីនឡេីង។ ខណៈ ការនាំចេញក្រូចថ្លុងកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស គឺមានបរិមាណសរុបចំនួន២១.១១៨ តោន ។

របាយការណ៍ដដែល បានបន្តថា៖ បើប្រៀប ធៀបតួរលេខនៃការនាំចេញ នៅក្នុងអំឡុងពេលនេះទៅនឹងអំឡុងពេលដដែល កាលពីឆ្នាំ២០២០ គឺឃើញថា មានការកើនឡើងរហូតដល់ទៅ ១១.២១៨តោន។ យ៉ាងណាមិញក្រសួង មិនបានលំអិតពីទីផ្សារនាំចេញក្រូចថ្លុងដែលកម្ពុជាធ្វើបាននោះទេ ប៉ុន្តែកន្លងមកទីផ្សារក្រូចថ្លុងកម្ពុជាគឺបានបញ្ជាទិញពីឈ្មួញ ទៅភូមានិងទៅថៃ ។
សូមបញ្ជាក់ថា ផ្លែក្រូចថ្លុង ក៏កំពុងតែមានទីផ្សារខ្ពស់ ដោយសារតែក្រូចផ្លុង គឺជាផ្លែឈើដែលមានប្រយោជន៍ ចំពោះសុខភាពជាច្រើនមុខ ដូចជា ៖ទី១.វានឹងជួយឲ្យក្រពះនិងសួត អ្នកមានសុខភាពល្អជាងនេះទៅទៀត វានឹងធ្វើ ឲ្យសួតអ្នកល្អ ប៉ូវឈាម ថែមទាំងជួយជម្រះ កាកសំណល់ ពីក្នុងពោះវៀនដោយ បញ្ចេញ តាមការបត់ជើងមក ករៅវិញ ។ ទី២.បើមាត់អ្នកតែងតែគ្មានរសជាតិវាក៏ អាចជួយ អ្នក ឲ្យ បរិភោគ ឆ្ងាញ់បានដែរ ម្យ៉ាងទៀត វា នឹង ជួយ ឲ្យ ក្រពះ អ្នកដំណើរ ការល្អ ដោយងាយស្រួល រំលាយ អាហារ ។ ទី៣. វាអាចជួយ សារពាង្គកាយ អ្នក ឲ្យ ស្រូបយក សារធាតុ ដែក និង កាលស្យូម បាន លឿន ជាងនេះទៅទៀត ចំពោះ ស្ត្រី មាន ផ្ទៃពោះ វា នឹង ការពារ អ្នក ឲ្យ ចៀស ផុតពី ជំងឺ ខ្វះ ឈាម និង ជួយ ឲ្យ កូន ក្នុង ផ្ទៃ មាន សុខ ភាពល្អ និង អាច ជំនួយ ដល់ ការលូតលាស់ របស់ កូន បាន ។ ទី៤. នៅពេលដែល អ្នកមាន ជំងឺ លើស ជាតិ ស្ករ ដូចជា ជំងឺ ទឹកនោមផ្អែម អ្នក ក៏អាចបរិភោគ បានដែរ ព្រោះ វា នឹង ជួយ បញ្ចុះជាតិ ស្ករក្នុង ខ្លួនរបស់អ្នកបាន ។
ទី៥.បើសរសៃឈាមខួរក្បាល អ្នកនិង ក្រលៀន មិន ស្រួលអ្នកអាចពិសារ វាបានវា នឹង ការពារ ក្រលៀន និង សរសៃឈាម ខួរក្បាល អ្នក ឲ្យ មានសុខភាពល្អ ។ ទី៦.បើឈាមអ្នកមាន ខ្លាញ់ ឬ មាន កាឡូរី ខ្ពស់ អ្នក អាច បរិភោគ វា បាន វា នឹង ជួយ រំលាយ ជាតិ ខ្លាញ់ និងកាឡូរី ទាំងនោះ ព្រោះ វាមានវីតាមីនC ។និងទី៧. វានឹង ជួយ ការពារ អ្នក ឲ្យចៀសផុតពីជំងឺដាច់សរសៃឈាម បានព្រោះនៅក្នុង ក្រូចថ្លុងមានសារធាតុ ម្យ៉ាង ដែល អាចធ្វើ ឲ្យឈាម អ្នកមិនខាប់ដែល អាច បណ្តាលឲ្យមានជំងឺ ដាច់សរសៃឈាម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង