ស្លាប់ម្នាក់ របួស៤នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវជាតិលេខ១ កៀនស្វាយ
កណ្ដាល៖ក្រុមសមត្ថកិច្ចកៀនស្វាយ បានអោយដឹងនៅថ្ងៃ៣០ខែឧសភានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាងម៉ូតូ នឹង ម៉ូតូ បណ្តាលអោយ ស្លាប់០១នាក់ភេទស្រី របួស់ធ្ងន់០២នាក់ ភេទប្រុស ០១នាក់ ស្រី០១នាក់របួសស្រាល០២នាក់ភេទប្រុស ខូចខាតម៉ូតូ ០២គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៩.០៥.២០២១នេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណី
លើផ្លូវជាតិលេខ១ ចន្លោះKM៣២-៣៣ភូមិ កណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ០១គ្រឿង YAMAHA R15 ពណ៌ខ្មៅ.ទឹកប៊ិច ពាក់ផ្លាក់ លេខ ភ្នំពេញHU8340 (ដច់ផ្លាកលេខ) បើកបរដោយ ឈ្មោះ កាង សីហា ភេទប្រុសអាយុ ២១ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល(របួសស្រាល) ដែលបើកមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ ។ពេលបើកមក ដល់កន្លែងកើតហេតុខាងលើបានបុក ពីក្រោយម៉ូតូ០១គ្រឿងម៉ាកSUZUKI ស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1A-7937 បើកបរដោយ
ឈ្មោះ កង រិទ្ឋី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ (របួសធ្ងន់) ឈ្មោះជួន លក្ខិណា ស្រីអាយុ០៨ឆ្នាំ(ជិះពីក្រោយ ស្លាប់)
ឈ្មោះជួន រ៉ាទី ភេទស្រីអាយុ០៥ឆ្នាំ (ជិះកណ្តាលរបួសធ្ងន់) ឈ្មោះជួន រិទ្ឋី ភេទប្រុស អាយុ០២ឆ្នាំ(ជិះពីមុខរបួសស្រាល)
មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ដែលបើកមានទិសដៅស្របគ្នា បណ្តាលអោយស្លាប់ និងរបួស់ធ្ងន់ស្រាល់០៥នាក់ ដូចបានរៀបរាប់ខាងលើហើយត្រូវបាន សាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ ជូនសាចញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូ ០២គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែង នឹងយកទៅរក្សាទុកជាភស្តុតាង តាមនិតិវិធី។
សន្និដ្ឋានករណីនេះបណ្តាល មកពីអ្នកបើកបរម៉ូតូម៉ាក់YAMAHA R15ជិះល្បឿន លឿនធ្វេសប្រហែស គ្មានការប្រុងប្រយត្ន័មិន មើលស្ថានភាព ផ្លូវមានឧបសគ្គ៕