ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧត្តមសេនីយ៍ស្នងការ ៖ ការ សម្របសម្រួល ដោយសន្តិវិធីឈ្នះឈ្នះ គឺយេីងឈ្នះទាំងអស់គ្នា

168

កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល  ស្នងការនគរបាលខេត្តកំពង់ចាម  បានដឹកនាំបញ្ជាផ្ទាល់ ដល់ កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម  មានកម្លាំងអន្ដរាគមន៍ពិសេស  កម្លាំង ផែនការងារសន្តិសុខ  កម្លាំង ផែនការងារនគរបាលព្រហ្មទណ្ឌ  កម្លាំង ផែនការងារនគរបាលសណ្ដាប់ធ្នាប់  កម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ -ស្រុកបាធាយ  និងស្រុកព្រៃឈរ  ដើម្បីរៀបចំសន្តិសុខ សុវត្ថិភាព  សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះដល់អ្នកកំពុងប្រេីប្រាស់ផ្លូវ  និងបានធ្វេីការពន្យល់ណែនាំ ដល់កម្មករ-កម្មការិនី  ដែលបានប្រមូលផ្ដុំ គ្នាមកពីរោងចក្រចំនួន០៣  មានរោងចក្រវ៉ាឡុង  រោងចក្រ  ឡុង  ឈីន  និងរោងចក្រ ម៉ាន់ឡុង   (រោងចក្រ  ឡុង  ឈីន  និងរោងចក្រ ម៉ាន់ឡុង  ស្ថិតក្នុងរង្វង់រោចចក្រវ៉ាកឡុង)   បានចេញមកធ្វេីសកម្មភាពតវ៉ាបិទផ្លូវមិនឲ្យធ្វេីចរាចរណ៍នៅមុខរោង   វ៉ា ឡុង  ផ្លូវ ជាតិ លេខ6A ក្នុងភូមិឈេីទាល  ឃុំផ្ដៅជុំ  ស្រុកជេីង( រោងចក្រ ទាំងបីនេះមានកម្មករ  កម្មការិនី សរុបរួមចំនួនប្រមាណជាង២០០០នាក់)  ក្នុងនោះ បានចេញមកត៉វា ទាមទារ តែជាង ៣០០នាក់  ឲ្យ ម្ចាស់រោងចក្រ យល់ព្រមលេីសំណេីបីចំណុចដូចជា  ÷

១-ត្រូវយកសំណាកចំពោះកម្មករ  កម្មការិនី ក្នុងរោងចក្រខាងលេីទាំងអស់
២-ស្នេីសុំធ្វេីចត្ដាឡីស័ករយៈពេល១៤ថ្ងៃ
៣-ក្នុងរយៈពេលធ្វេីចត្ដាឡីស័ក  ស្នេីសុំប្រាក់ឈ្នួលប្រចាំខែចំនួន  ៥០ភាគរយ  ។

ក្នុងនោះដែរ  ក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្តម  កៅ  សុខអាន  អភិបាលរងខេត្ត  តំណាងឯកឧត្តម  អ៊ុន  ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម បានដឹកនាំមន្ទីរការងារពាក់ព័ន្ធ ស្នងការនគរបាលខេត្ត ដេីម្បីចូលរួម ដោះស្រាយ សម្រុះសម្រួល រវាងភាគីរោងចក្រ និងភាគីកម្មករ កម្មការិនីរោងចក្រ  ជាលទ្ធផលរហូតមកដល់ វេលាម៉ោង១៦:៣០នាទីល្ងាចថ្ងៃខែឆ្នាំដដែរនេះ យេីងបានធ្វេីការសម្រុះសម្រួលបញ្ចប់ ដោយ ឯកភាពគ្នាលេីបីចំណុចខាងលេី  ។

ខណៈពេលដោះស្រាយលេីករណីទាមទារ របស់កម្មករ កម្មការិនី រោងចក្រ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នេីសុំ  និងធ្វេីការពន្យល់ណែនាំឲ្យពួកគាត់ បញ្ឈប់ការ ប្រមូលផ្ដុំ  នាំឲ្យ មានការកកស្ទះនៅលេីដងផ្លូវ   និងជៀសវាងហានិភ័យកើតឡើងជាយថាហេតុ ដោយសារតំបន់ជាតំបន់ដែលរថយន្ដធំៗ និងរថយន្ដគ្រប់ប្រភេទធ្វេីចរាចរណ៍ ហេីយងាកមកចូលរួមរកដំណោះស្រាយល្អៗ  គឺជាការដោះស្រាយបែបសន្តិវិធី  (ដំណោះស្រាយ ឈ្នះ ឈ្នះ )  ហេីយការដោះស្រាយនោះដែរ បងប្អូន កម្មករ កម្មការិនីរោងចក្រ មានការយល់ដឹង  និងយល់ព្រមបញ្ឈប់សកម្មភាពលេីខាងនោះ  ផ្អែកតាមការដោះស្រាយដោយសន្តិវិធី ឈ្នះឈ្នះ។

សូមបញ្ជាក់ផងដែរថា  ដោយទទួល បានអនុសាសន៍ចង្អុលការដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម គ្រប់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ  និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានខិតខំ សម្របសម្រួល ណែនាំដល់បងប្អូនកម្មករ កម្មការិនី រោងចក្រ ទាំងអស់នោះឲ្យបញ្ឈប់សកម្មភាព ប្រមូលផ្ដុំទាមទារ តវ៉ា  ក្នុងរូបភាពអនាធិបតេយ្យ និងងាកមករកដំណោះស្រាយដោយសន្តិវិធី ជាវិធីដោះស្រាយបែប នយោបាយ ឈ្នះ ឈ្នះ  ព្រមទាំងទទួលបានលទ្ធផលល្អដូចដែលបានគ្រោងទុក ៕

អត្ថបទដែលជាប់ទាក់ទង