ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន បាននាំយកសម្ភារ និងថវិកាមួយចំនួន ជូនដល់សាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១

83

ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ មនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ។ ដើម្បីយកមកប្រើប្រាស់ បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅស្នាក់ការសាខា កាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

អំណោយដែលប្រគល់ជូន មកសាខាកាកបាទក្រហមកម្ពុជាខេត្ត មានដូចជា៖
១. លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក
២. លោក បុរី វង្សសានិត្យ ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ រៀល
៣. លោកស្រី ប៉ែត ប៉ុណ្ណារី អនុប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០ រៀល
៤. លោក ជ្រាថារ៉ាវុធ អនុប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.៥០០.០០០ រៀល
៥. លោក នុត លី អនុប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០ រៀល
៦. មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០ រៀល
៧. ឧកញ៉ា មហាឧបាសិកា កែវ មុំ ដែលបានឧបត្ថម្ភនំស្រួយលីលីចំនួន ១០កេស និងបន្លែផ្លែឈើក្រៀម ១០ កេស
៨. លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានអគ្គនាយក KB HOTEL និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក
៩. D’ Seaview Condo ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក
១០. លោក Li Xiao Lei អនុប្រធានសហគ្រិនជាំងស៊ូនៅកម្ពុជា ឧបត្ថម្ភថវិកាចំនួន ៦.០០០ ដុល្លារអាមេរិក
១១. ក្រុមហ៊ុន សានយូ លានហ៊ី អ៉ិនវេសម៉ិន ខនស្ត្រាក់សិន ឯ.ក ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក
១២. លោក វ៉ន វណ្ណៈ អគ្គនាយក បុរី VIP ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ម៉ាស់ចំនួន ១០.០០០ ម៉ាស់ និងទឹកអាល់កុលចំនួន ៣០០ លីត្រ។
ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែង អំណរគុណចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាអស់លោក លោកស្រីជាម្ចាស់សណ្ឋាគារ កាស៊ីណូ ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបាននាំយកសម្ភារ និងថវិកាឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ ថវិកា និងធនធាន ដើម្បីយកមកបម្រើសកម្មភាព មនុស្សធម៌ចែក ជូនបងប្អូនប្រជាពលរដ្ឋដែល ជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅ ក្នុងតំបន់បិទខ្ទប់ដែលកំពុង ខ្វះខាតស្បៀង ក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង