ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ ចុះស្ថាបនាលូថ្មីនិងផ្លូវថ្មី ជូនប្រជាពលរដ្ឋតំបន់បឹងទំពុន បញ្ចៀសជំនន់ទឹកភ្លៀងលិចលង់រដូវវស្សា

113

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ  ចុះធ្វេីការដាក់គ្រឿងចក្រស្ថាបនាផ្លូវ និងដាក់លូថ្មី ដេីម្បីបញ្ចៀសជំនន់ទឹកភ្លៀងរដូវវស្សា  ជូនប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី៣១  ឧសភានេះ  អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក  មា  សុភាព  អភិបាលរងខណ្ឌ  មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផង បានចុះធ្វេីការពិនិត្យលេីបណ្តោយផ្លូវមួយខ្សែ ស្ថិតក្នុងភូមិចំរេីនផលសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យដេីម្បីធ្វេីការដាក់លូថ្មី និងជួសជុលផ្លូវថ្មីជូនប្រជាពលរដ្ឋផង  និងដេីម្បីបង្កការងាយស្រួលរំដោះជំនន់ទឹកភ្លៀង រដូវវស្សានិងអាចអោយប្រជាពលរដ្ឋធ្វេីដំណេីរបានស្រួល។
កំណាត់ផ្លូវលេខ៧៥BT ជាគម្រោងស្ថាបនារបស់ខណ្ឌមានជ័យឆ្នាំ២០២០  ដែលត្រូវធ្វេីការដាក់លូថ្មីប្រវែង៣០០ម៉ែត្រ មានមុខកាត់ទំហំ១ម៉ែត្រ ដែលហូរឆ្ពោះទៅកាន់ស្ថានីយ៍បូមទឹកបឹងទំពុន  និងធ្វេីការចាក់ផ្លូវបេតុងដែល មានទទឹង៨ម៉ែត្រចាប់ពីចំនុច ផ្សារក្រមួនទៅដល់ប្រឡាយដែលមានប្រវែង៣០០ម៉ែត្រ   ដែលមានប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវប្រមាណ១០០គ្រួសារ។
អភិបាលរងខណ្ឌមានជ័យ  លោក  មា  សុភាពក្នុងពេលចុះពិនិត្យទីតាំងស្ថាបនា ផ្លូវនិងលូខាងលេីបានបញ្ជាក់ថា គំរោងស្ថាបនាផ្លូវគ្រោងប្រេីរយ:ពេលប្រមាណ៣ខែ  លោកក៏បានអំពាវនាវអោយ ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ  ព្រោះការស្ថាបនាផ្លូវនិងការដាក់លូថ្មី គឺដេីម្បីជាផលប្រយោជន៍រួមសំរាប់ពលរដ្ឋក្នុង មូលដ្ឋានទាំងអស់គ្នាមិនមែន សំរាប់បុគ្គលណាម្នាក់ឡេីយ។  លោក អភិបាលរងខណ្ឌក៏បានសំណូមពរអោយ ប្រជាលរដ្ឋក្នុងមូលដ្ឋានជួយតាមដាន ក្រុមការងារដែលចុះអនុវត្តគម្រោង សាងសង់ផ្លូវខាងលេីស្របតាម ស្តង់ដារនិងលក្ខណ: បច្ចេកទេស  ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានសំណូមពរ អោយខាងក្រមហ៊ុនអោយជួយសំរួលរាល់ ការជីកកាយនៅមុខផ្ទះជួយសំរួល លុបវិញនិងធ្វេីយ៉ាងណាជួយធ្វេីអោយបានលឿន ដេីម្បីអោយទាន់រដូវវស្សាជៀសវាង ការលិចលង់បន្តទៀតនៅរដូវវស្សាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង