ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួនជាង២លាននាក់ហើយ ទទួលបានការវ៉ាក់សាំង ការពារកូវីដ-១៩ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល

74

 

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភ្នំពេញ ចំនួនជាង២លាននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ស្របតាមការកំណត់ របស់រាជរដ្ឋាភិបាល គិតត្រឹមថ្ងៃ២៩ឧសភានេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី២៩ឧសភាឆ្នាំ២០២១ ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួន២០៩៥៥៩៩នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងនោះ តួលេខនៅថ្ងៃទី២៨ ឧសភា មានចំនួន២០១០៥៩៤នាក់ និងនៅថ្ងៃទី២៩ឧសភា កើនឡើងចំនួន២០៩៥៥៩៩នាក់។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទរាជធានីភ្នំពេញ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់ឱ្យបានលឿន ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕

អត្ថបទដែលជាប់ទាក់ទង