ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជានេសាទនិងអ្នកដំណើរសមុទ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់ កន្ត្រាក់ និងរលកសមុទ្រខ្ពស់

43

 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី២ – ៨ ខែមិថុនា ឆ្នាំ២០២១ ) ជាពិសេស ប្រជានេសាទនិងអ្នកដំណើរសមុទ ដោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់ កន្ត្រាក់ និងរលកសមុទ្រខ្ពស់។

ដោយក្នុងមួយសប្ដាហ៍ទៅមុខនេះ កម្ពុជាទទួលនូវឥទ្ធិពលនៃខ្យល់មូសុងនិរតីក្នុងនោះ ៖

– ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ

– ពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង – នៅយប់ថ្ងៃទី៣១ ខែឧសភា ស្ថិតនៅខាងកើតស្វិលីពីនមានការកកើតនូវព្យុះទី៣ឈ្មោះឆយវ៉ាន់(Choi-wan) ដែលកំពុងធ្វើដំណើរស្របប្រទេសហ្វីលីពីន ឆ្ពោះទៅភាគឦសានដោយមិន មានឥទ្ធិពលមកលើកម្ពុជាយើងទ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
– នៅថ្ងៃ៦- ៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។

២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី២-៤ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
– នៅថ្ងៃទី៥-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត់មធ្យមទៅបង្គួរ ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នៅថ្ងៃទី២-៥ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ
– នៅថ្ងៃទី៦-៨ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន នឹងនៅលើផ្ទៃសមុទនឹងអាច មានភ្លៀងខ្យល់បក់ខ្លាំងនិងរលកសំមុទ្រខ្ពស់ៗ ។

ក្រសួងធនធានទឹក បានស្នើសូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស ប្រជានេសាទនិងអ្នកដំណើរសមុទ ដោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់ កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង