ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅល្ងាចនេះសម្តេចហ៊ុន សែន នឹងទទួលជួប អនុរដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman

85

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ ។

សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅ កាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ។

អត្ថបទដែលជាប់ទាក់ទង