ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករ/ពលការិនីខ្មែរចំនួន១៦នាក់ និង​កុមារ​២នាក់​ ដែល​បាន​មករស់នៅ​ និងធ្វើការ​ខុសច្បាប់ ​នៅប្រទេស​ម៉ាឡេស៊ី​ នឹង​ធ្វើដំណើរទៅស្រុកកំណើតវិញ នាល្ងាចនេះ

124

 

ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងថា ពលករ/ពលការិនីខ្មែរចំនួន១៦នាក់ និង​កុមារ​២នាក់​ ដែល​បាន​មករស់នៅ​ និងធ្វើការ​ខុសច្បាប់ ​នៅប្រទេស​ម៉ាឡេស៊ី​ នឹង​ធ្វើដំណើរតាមជើងយន្ត​ហោះ​អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃ​ទី​០១​ ខែ​មិថុនា​ វេលា​ម៉ោង ០៥និង៣៥នាទី​ល្ងាច។

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា “សូមមបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ !!!
ដោយ​មានការជួយសម្របសម្រួល របស់ស្ថានទូត ពលករ/ពលការិនីខ្មែរចំនួន១៦នាក់ និង​កុមារ​២នាក់​ ដែល​បាន​មករស់នៅ​ និងធ្វើការ​ខុសច្បាប់ ​នៅប្រទេស​ម៉ាឡេស៊ី​ នឹង​ទៅដល់​អាកាស​យាន​​ដ្ឋាន​​​អន្តរជាតិ​​​​​​​ភ្នំពេញ ​តាមជើងយន្ត​ហោះ​អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃ​ទី​១​ ខែ​មិថុនា​ វេលា​ម៉ោង ០៥និង៣៥នាទី​ល្ងាច។​
សូមបងប្អូន​អនុវត្ត​ឱ្យ​បានត្រឹមត្រូវ ​នូវ​វិធានការ​សុខាភិបាល​ ជាពិសេស​ វិធានការ​ “៣ការពារ​ ៣កុំ” ដើម្បី​សុខភាព​ និង​សុវត្ថិភាព​សង្គម​ជាតិ​យេីង ៕

អត្ថបទដែលជាប់ទាក់ទង