ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានមកដល់រាជធានីភ្នំពេញហើយ

411

 

ភ្នំពេញ៖ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកដល់ភ្នំពេញ ហើយត្រូវបានទទួលដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy។ លោកស្រីអនុរដ្ឋមន្រ្តីមកទស្សនកិច្ចនៅកម្ពុជា ថ្ងៃនេះ គឺដើម្បីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ”។

នៅល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ ។

សូមបញ្ជាក់ថា លោកស្រី Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង