ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ

107

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Ruth Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Ruth Sherman គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់មន្ត្រីជាន់ខ្ពស់អាមេរិកក្នុងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅលើទឹកដីកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ក្រៅតែពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាហើយនោះ លោកស្រីមិនមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឬស្ថាប័នអង្គការសង្គមស៊ីវិលនៅកម្ពុជានោះឡើយ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយសម្តេចតេជោរួចហើយ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បន្តការហោះហើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃតែម្តង ដើម្បីបំពេញទស្សនកិច្ចនៅថៃនាថ្ងៃស្អែកនេះ៕

អត្ថបទដែលជាប់ទាក់ទង