ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ព្រហ្មទណ្ឌ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ យក​កាំភ្លើង​ បាញ់​ឲ្យ​មាន​របួស​ស្នាម​

30

កំពង់ចាម ៖ កម្លាំង នគរបាល ជំនាញ បេីកការស្រាវជ្រាវ ស៉ើបអង្កេតរហូតប្រមាញ់បាន ជនសង្ស័យ០១នាក់ ពីបទហិង្សាដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់ យក កាំភ្លើងរ៉ូឡូ បាញ់ បុរសម្នាក់ឲ្យ មាន របួស ស្នាម មកអនុវត្ដតាមនីតិវិធីច្បាប់ ។

ក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម កម្លាំង ជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបាន ធ្វេីការស្រាវជ្រាវ ស៉ើបអង្កេត រហូតប្រមាញ់បានជនសង្ស័យ តាមដីកាបង្គាប់ឲ្យនាំខ្លួនលើឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណា រ៉ាន់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ ផងដែរថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចកោះស្វា ស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតមួយ បានកើតឡើង ដែលបង្កដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន១គ្រាប់បណ្តាលឱ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ១កន្លែង (មូលហេតុមានទំនាស់ពាក្សសំដី) ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងបានយកអាវុធ ដែលបង្កមកបំផ្លុងចោល នៅគៀនរបង ក្នុងបរិវេនអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២១ ។

បន្ទាប់ ពី ហេតុការណ៍ នេះ កើត ឡើង ភ្លាមនោះ ដោយទទួល បានអនុសាសន៍ ចង្អុលដឹកនាំដ៏ខ្ពងខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង តាមស្រាវជ្រាវ ស៉ើបអង្កេតស្វែងរកជនសង្ស័យខាងលេី មកអនុវត្ដតាមនីតិវិធីច្បាប់ ។

រហូតមកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៦ និង០០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់និងនាំខ្លួនឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅត្រង់ចំណុចភូមិស្ពឺលិច ឃុំស្ពឺ ស្រុក ចំការលេី ខេត្តកំពង់ចាម ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ អេង សុខវ៉ាន់ ត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង