ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការសុខភាពពិភពលោក ទទួលស្គាល់ វ៉ាក់សាំងចិន SINOVAC សម្រាប់ការប្រើប្រាស់ជាបន្ទាន់

98

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ បានចេញផ្សាយព័ត៌មានថា នាថ្ងៃទី១ ខែមិថុនា អង្គការសុខភាពពិភពលោកបានប្រកាស ទទួលស្គាល់វ៉ាក់សាំងCORONA VAC របស់ក្រុមហ៊ុន SINOVAC ប្រទេសចិនជាផ្លូវការ សម្រាប់ប្រើប្រាស់ជាបន្ទាន់។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក មានប្រសាសន៍ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើនេះ បាន”បង្ហាញអំពីសុវត្ថិភាព ប្រសិទ្ធភាព និងការធានាគុណភាព” និងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះ សម្រាប់ប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។

វ៉ាក់សាំងSINOVAC គឺជាវ៉ាក់សាំងប្រភេទទី២ របស់ចិន ដែលអង្គការសុខភាពពិភពលោក បានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់ បន្ទាប់ពីវ៉ាក់សាំងចិនSINOPHARM៕

 

អត្ថបទដែលជាប់ទាក់ទង