ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩

39

ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
អំណោយឧបត្ថម្ភរួមមាន៖
– អង្ករចំនួន ១០.០០០គីឡូក្រាម
– ទឹកពិ សាបរិសុទ្ធ ចំនួន ២០០កេស
– មីជាតិ ចំនួន ២០០កេស
– ទឹកត្រី និងទឹកស៊ីអ៉ីវ ចំនួន ២០០យួរ និង
– ថវិកា ចំនួន ១០.០០០.០០០រៀល។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងអំឡុងបិទខ្ទប់កន្លងមក យើងបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមក្នុងយុទ្ធនាការបិទខ្ទប់ កុំឱ្យឆ្លងរាលដាលធ្ងន់ធ្ងរបន្តទៀត ក៏ប៉ុន្តែមកដល់ពេលនេះ ក្រុង ស្រុក របស់យើងមិនមានតំបន់ក្រហមទៀតទេ គឺមានតែលឿង ដោយសារយើងបានយកសំណាកប្រជាពលរដ្ឋតំបន់បិទខ្ទប់រួចរាល់ ហើយនៅសេសសល់តែគ្រួសារណាដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះដែលពួកគាត់មិនបានការពារ តាមការណែនាំ ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ យើងនៅតែបន្តបិទខ្ទប់ទីតាំងប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះ ធ្វើឱ្យអត្រានៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក ដោយសារលទ្ធផលនៃការការបិទខ្ទប់របស់យើងទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង