គណៈកម្មការគ្រប់គ្រង ផ្សារបន្លែច្បារអំពៅ លេងធម៌ក្ដៅចំពោះអ្នកមិនពាក់ម៉ាស ដើរចូលផ្សារនិងអាជីវករមិនពាក់ម៉ាស…!
ភ្នំពេញ៖លោកសាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅដែលមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១នេះថា ចាប់ពីពេលនេះតទៅ គឺខាងគណៈកម្មការគ្រប់គ្រងផ្សារបន្លែ និងលេងធម៌ក្ដៅដោយគ្មានការលើកលែង ចំពោះអ្នកដើរមកចូលផ្សារបន្លែដើម្បីទិញ អីវ៉ាន់ឬទំនិញគ្រប់មុខតាមតម្រូវការពួកគាត់ដោយ មិនបានពាក់ម៉ាសការពារនិងបងប្អូនអាជីវករ ដែលមកអង្គុយលក់ដូរទំនិញ របស់គាត់នៅក្នុងផ្សារបន្លែនា សព្វថ្ងៃដែលមិនបានពាក់ម៉ាសដែរនោះ គឺខាងគណៈកម្មការផ្សារបន្លែនិង ធ្វើការផាងពិន័យជាទឹកប្រាក់ចំនួន២០មុឺនរៀល ក្នុងម្នាក់ៗដោយមានកំហុសមិនព្រម ពាក់ម៉ាសការពារនៅពេលអង្គុយលក់ដូរអីវ៉ាន់។ហើយក្នុងនោះដែរ ពួកគាត់ដោយសូមធ្វើកិច្ចសន្យាថា ដោយអនុវត្តន៍តាមការណែនាំ គឺពាក់ម៉ាសទាំងការធ្វើដំណើរ និង ពេលកំពុងលក់ដូរទំនិញឬអីវ៉ាន់ និង សូមគោរពអនុវត្តន៍តាមការណែនាំ នូវវិធានការ ៣ការពារ និង ៣កុំអោយបានខ្ជាប់ខ្ជួនផងដែរ។ដូចនេះយើងត្រូវរួមគ្នាដោយ បង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវិដ១៩។
ចំពោះមួយរយះនេះ គេសង្កេតឃើញលោកសាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅ និងសហការីដោយបង្កើនការ យកចិត្តទុកដាក់ខ្ពស់ជាប្រចាំ រៀងរាលថ្ងៃដោយចាត់វិធានការក្ដៅ គ្មានការលើកលែងចំពោះអ្នកដើរចូល ផ្សារនិងអាជីវករផ្សារដែល មិនពាក់ម៉ាស់ការពារហើយនៅ ចំពោះមុខនេះខាងគណៈកម្មការផ្សារបន្លែ បានធ្វើការផាកពិន័យជាហូរហែរផងដែរ ចំពោះអ្នកមិនប្រើម៉ាសការពារ ហើយចំពោះការងារមួយនេះ គឺលោកប្រធានផ្សារដោយ ប្ដេជ្ញាធ្វើជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕ដោយសុវណ្ណភូមិ