ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយោធានិងក្រុមប្រជាពលរដ្ឋ ប៉ះទង្គិចគ្នាក្នុងជំលោះដីធ្លីមួយ ផ្ទុះអាវុធរបួសម្នាក់ នៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល

58

 

កណ្តាល ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ មានករណីក្រុមយោធាប្រេីប្រាស់អាវុធ នៅក្នុងជំលោះដីធ្លីមួយជាមួយប្រជាពលរដ្ឋប្រើប្រាស់កាំបិតពូថៅ នៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឲ្យពលរដ្ឋម្នាក់រងរបួស ។

ប្រជាពលរដ្ឋ បានលើកឡើងថា កងកម្លាំងទាហាន មកកាយដីយកដីប្រជាពលរដ្ឋ នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រមទាំងបានផ្ទុះអាវុធបាញ់ ត្រូវប្រជាពលរដ្ឋចំនួនមួយនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកវីល្លាម កាង ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើផេកហ្វេសប៊ុកថា «យោងតាមទិដ្ឋភាពក្នុងវីឌីអូ»
ខ្ញុំសុំពុំកាន់ជេីងភាគីណាមួយនោះទេ តែរាជរដ្ឋាភិបាល មានយន្តការត្រឹមត្រូវ ក្នុងការដោះស្រាយទំនាស់ដីធ្លី ចាប់ពី ថ្នាក់ឃុំ ថ្នាក់ស្រុក និងគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត រហូតដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងស្ថាប័នតុលាការ ។

លោកបន្តថា លេីទិដ្ឋភាពច្បាប់វិញ ប្រសិនជាអនុវត្តន៍សេចក្ដីសម្រេច ឬអនុវត្តន៍សាលដីកាតុលាកាក្ដី គឺមានតែមន្ត្រីយុត្តិធម៌ ជារួមគឺនគរបាល និងកងរាជអាវុធហត្ថ រួមទាំងមន្ត្រីពាក់ព័ន្ធ ដែលត្រូវចុះអនុវត្តន៍រឿងដីធ្លី ។
ពុំគួរមានយោធា ប្រដាប់ដោយអាវុធបែបនេះ ចុះទៅឆ្វេចឆ្វាចក្នុងទំនាស់ដីធ្លីនោះទេ នេះកុំថាដល់ផ្ទុះអាវុធ រហូតដល់មានអ្នករបួស ។ ខ្ញុំសូមអំពាវនាវឲ្យមានដំណោះស្រាយ ប្រកបដោយសន្តិវិធីឈ្នះៗ ទាំងសងខាង ចៀសវាងការប្រេីប្រាស់ហឹង្សាធ្ងន់ធ្ងរ លក្ខណៈខុសច្បាប់ មេត្តាគួរគិតដល់ស្ថានភាពសង្គម គ្រានេះដែលកំពុងជួបបញ្ហាលំបាក ដោយជំងឺរាតត្បាតផងចុះ ។

ហេតុការណ៍នេះ កើតឡើង បន្ទាប់ពីក្រុមយោធា បានដាក់គ្រឿងចក្រឈូសឆាយដីស្រែ ដែលមានទំនាស់ជាមួយ ប្រជាពលរដ្ឋ នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយពលរដ្ឋជាង ៣០០នាក់ បានលើក គ្នាទៅឃាត់គ្រឿងចក្រនោះកុំឲ្យឈូសឆាយ។

ក្រុមប្រជាពលរដ្ឋ បានស្រែកថា ករណីបាញ់បោះដោយសេរីរបស់យោធា លើប្រជាពលរដ្ឋនេះ គឺជារឿងអយុត្តិធម៌ ហើយស្នើឱ្យស្ថាប័នពាក់ព័ន្ធ រកដំណោះស្រាយ និងវែកមុខជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង