ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីចាញ់លើទឹកដី០ទល់១ ក្រុមកម្ពុជាប្រកួតចាញ់ ក្រៅទឹកដី ០ទល់៨

69

ភ្នំពេញ៖ យប់ម៉ិញនេះក្រុម ជម្រើសជាតិកម្ពុជា បានប្រកួត ចាញ់ក្រុមម្ចាស់ផ្ទះ ប៉ារែន ក្នុងលទ្ធផល ០ទល់៨ នៅក្នុងការប្រកួតទី៦ នៅក្នុងពូល C វគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup QATAR 2022)។

នៅវគ្គទី១ ក្រុមម្ចាស់ផ្ទះ បារ៉ែនបានបើកការ នាំមុខ២គ្រាប់ នៅនាទីទី៨ និងនៅនាទី៤៧ ក្នុងម៉ោងបន្ថែមហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះបន្តធ្វើ សម្រេចបាន៦គ្រាប់បន្ថែម។ ចប់ការប្រកួត ក្រុមជម្រើសជាតិបារ៉ែន បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៨ទល់០។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមបារ៉ែន រកបាន៣ពិន្ទុបន្ថែម ហើយឡើងឈរទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល C ជាមួយនឹង១២ពិន្ទុ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៣ប្រកួត និងស្មើ៣ប្រកួត ឈរនៅលើក្រុមអ៊ីរ៉ាក់ លេខ២ និងអ៊ីរ៉ង់ លេខ៣បណ្តោះអាសន្ន ដែលលេងទើប បាន៥ប្រកួតដូចគ្នា។ ចំពោះ៦ប្រកួតរបស់ក្រុមកម្ពុជា ស្មើ១ ចាញ់៥ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម នៅក្រោម ក្រុមហុងកុង ដែលឈរលេខ៤ (៦ប្រកួត) មាន៥ពិន្ទុ ឈ្នះ១ ស្មើ២ និងចាញ់៣។
ក្រុមជម្រើសជាតិកម្ពុជា នៅសល់២ប្រកួតក្នុងដៃ ដែលត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយ ត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ ដោយពីរប្រកួតចុងក្រោយនេះ ធ្វើនៅកីឡដ្ឋាន នៃទឹកដីបារ៉ែនដូចៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង