ប្រធាន គ.ជ.ប. បានលាលែងពីតំណែង
ភ្នំពេញ៖លោក ស៊ិក ប៊ុនហុក បានលាលែងពីតំណែង ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដោយមូលហេតុមានជំងឺប្រចាំកាយ។
តំណែងប្រធាន គជប ត្រូវឆ្លងកាត់ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។ គេនៅមិនទាន់ដឹងពីបេក្ខជនថ្មីដែល ត្រូវមកជំនួសលោក ស៉ិក ប៊ុនហុកនោះទេ។
នៅព្រឹក ថ្ងៃទី៤ ខែឧសភា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកោះប្រជុំ និងបានអនុម័តយល់ព្រមទទួល យកលិខិតសុំលាលែងរបស់លោក ស៊ិក ប៊ុនហុក តែនៅមិនទាន់បាន កំណត់របៀបវារៈបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តដល់បេក្ខភាពប្រធានថ្មីនៅឡើយទេ៕