គិតត្រឹមថ្ងៃ០៣មិថុនានេះ ប្រជាពលរដ្ឋនៅភ្នំពេញ ប្រមាណ២លាន៤សែននាក់ហើយ ទទួលបានការ ចាក់វ៉ាក់សាំងការពារកូវីដ-១៩
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៣មិថុនានេះ ប្រជាពលរដ្ឋរស់នៅ ភ្នំពេញប្រមាណ២លាន៤សែននាក់ហើយ ដែលទទួលបានការ ចាក់វ៉ាក់សាំងការពារកូវីដ-១៩
ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានជម្រុញឱ្យពន្លឿននៃ ចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីកាត់ផ្តាច់ឱ្យបាន នូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី០៣ មិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួន២៣៩៩២៧៧នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈកាលថ្ងៃទី០២ មិថុនា ចាក់បានចំនួន២៣៤៧៨៣៤ មានន័យថា សម្រាប់ថ្ងៃ០៣ មិថុនា ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋបានចំនួន៥១៤៤៣នាក់។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញអោយ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕