ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក នាំយកអំណោយ មនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ៥០គ្រួសារ រស់នៅសង្កាត់បឹងសាឡាង

206

ភ្នំពេញ៖លោក ឯក ឃុនដឿន អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក កាលពីថ្ងៃសៅរ៍ទី០៥ ខែមិថុនា ឆ្នាំ​២០២១នេះបានរៀបចំពិធីសាកសួរសុខទុក្ខ​ និងបាននាំយកអំណោយ មនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៥០គ្រួសារ រស់នៅសង្កាត់បឹងសាឡាង។

ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក​លោកឯក ឃុនដឿន អភិបាល ទួលគោកបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរ យកចិត្តទុកដាក់ ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល“ទេ ។
ជាមួយគ្នានោះ លោកអភិបាលខណ្ឌបាន សូមអំពាវនាវដល់ លោកតាលោកយាយ​ បងប្អូនទាំងអស់​ យកចិត្តទុកដាក់ពីសុខភាព​ ជាពិសេសបន្តការពារ​ និងរក្សាអនាម័យជានិច្ចតាម ការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​បង្ការហានិភ័យពីការ ឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ អំណោយ មនុស្សធម៌ដែល បានចែកជូនក្នុង១គ្រួសារៗ ទទួលបាន៖​ អង្ករ២៥គីឡូក្រាម មី១កេស​ ទឹកត្រី១យួរ ត្រីខ ១យួរ ឃីប ១គញ្ចប់ និងថវិកាចំនួន២មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង