ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនអ្នកសារព័ត៌មាន ៨នាក់ កំហែងយកប្រាក់ ពីមេការដេប៉ូឈើ

154

 

ខេត្តព្រះវិហារ ៖ យោងតាមពាក្យប្តឹងរបស់មេការដេប៉ូស្តុកឈើមួយកន្លែង សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការដឹកនាំពីលោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនអ្នកសាព័ត៌មានចំនួន៨នាក់ ពាក់ព័ន្ធបទកំហែងយកលុយ ពីឈ្មោះហុឹម ឆេងហ៊ាន ដែលជាមេការដេប៉ូស្តុកឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោងប្រហែល ៨និង០០នាទី មានករណីកហែងយកប្រាក់ ចំនួន១លើក ពីមេការដេប៉ូឈើមួយកន្លែង ស្ថិតនៅចំណុចអូរទីទុយ ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលបង្កដោយក្រុមអ្នកសារព័ត៌មាន១ក្រុម មានគ្នា ចំនួន៨នាក់ ស្រី២នាក់ រួមមាន ៖ ទី១- គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ទី២- វង និមល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ទី៣- ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ទី៤- គឹម ហុង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុករំដួល ខេត្តស្វាយរៀង។ ទី៥- រឿង ឆុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ។ ទី៦- សឿង សុភី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ទាំងពីនាក់ រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ទី៧- សំ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។ ទី៨- ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ទាំងពីនាក់ រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា អ្នកសារព័ត៌មាន៨នាក់ បានធ្វើសកម្មភាពកំហែងយកប្រាក់ពីឈ្មោះ ហុឹម ឆេងហ៊ាន ហៅហ៊ាន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមេការ ដេប៉ូឈើ ស្នាក់នៅភូមិ ឃុំកើតហេតខាងលើ តែមិនបានសម្រេច។

ក្នុងនោះសមត្ថកិច្ចដកហូត រថយន្តចំនួន ៤គ្រឿង ប័ណ្ណព័ត៌មានចំនួន៨សន្លឹក ទូរស័ព្ទដៃចំនួន១៨គ្រឿង នឹងសម្ភារៈឯកសារ ខ្សែកនឹងថវិកាមួយចំនួនធំទៀត ។

មូលហេតុនៃការឃាត់ខ្លួនអ្នកសាព័ត៌មានទាំង៨នាក់សមត្ថកិច្ចនគរបាល បានបញ្ជាក់ឲ្យដឹងថា គឺឈ្មោះហុឹម ឆេងហ៊ាន ជាមេការដេប៉ូស្តុបបទល្មើសឈើបានប្តឹងមកសមត្ថកិច្ចថាមាន ក្រុមអ្នកសារព័ត៌មាន ៨នាក់មកកំហែងទាលុយខ្លួនដែលជាមេការដេប៉ូស្តុកឈើក្នុងម្នាក់ចំនួន១០០$ តែឈ្មោះហុឹម ឆេងហ៊ាន ដែលជាមេការដេប៉ូស្តុកឈើ ឲ្យក្នុងម្នាក់៥០$ អ្នកសារព័ត៌មានមិនព្រម ឈានដល់ប្តឹងសមត្ថកិច្ចតែម្តង ។

ពាក់ព័ន្ធករណីនេះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បាននិងកំពុងទាក់ទងសុំការយោគយល់អធ្យាស្រ័យពី ថ្នាក់ដឹកនាំនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ ដើម្បីជួយបងប្អូនអ្នកកាសែត ៨រូប ដែលត្រូវបានឃាត់ខ្លួនពីបទ កំហែងយក។ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងតាមដាន ប្រមូលព័ត៌មាន និងជួយអន្តររាគមន៍ ករណីអ្នកការសែតជាច្រើននាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ឃាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង