មូលហេតុនាំឲ្យប៉ូលិសចាប់ខ្លួន Madam Chorda ព្រោះស្ដ្រីម្នាក់នេះ និយាយ ប្រើពាក្យចំអេះចំអាស អាសភាស ខូចតម្លៃស្ដ្រីខ្មែរ
ភ្នំពេញ៖ នារីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះ សៀន សូលក្ខិណា ហៅចែប៉ុប អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ៧៥សេផ្លូវ លេខ២ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៣ មិថុនា ឆ្នាំ២០២១ តាមដីកាបញ្ជាឲ្យចូល ខ្លួនលេខ១១៣ អ.យ.ក របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ដោយឡែកក្រោយពេលចាប់ ខ្លួនទើបសមត្ថកិច្ចនាយ កដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន ក្រសួងមហាផ្ទៃក៏បានបញ្ជូននារីរូបនោះទៅតុលាការ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១
ដើម្បីសួរនាំដំណើរ រឿង បង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកលក់ផលិតផលថែសម្រស់ និងអូសទាញ ឬបណ្តុះបណ្តាល ឲ្យស្រ្តីខ្មែរធ្វើជានារី ពេស្យាចារ លើបណ្តាញសង្គមហ្វេសប៊ុកដោយប្រើប្រាស់ផេកហ្វេសប៊ុកឈ្មោះ Madam chorda ។
គួរបញ្ជាក់ដែរថា ក្រោយពេលនារីខាងលើត្រូវ បានឃាត់ខ្លួន ទើបមានការបែកធ្លាយវីដេអូដែលបណ្ដាលឲ្យស្ដ្រី ឈ្មោះ សៀន សូលក្ខិណា ហៅចែប៉ុបត្រូវចាប់ខ្លួនដោយមានភស្ដុតាង ជាវីដេអូនោះគាត់ បានប្រើពាក្យសម្ដីមិនសមរម្យស្ដាប់ហើយព្រឺសម្បុរតែម្ដង ៕ សំរិ