សមត្ថកិច្ចចាប់ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម
ខេត្តបាត់ដំបង ៖ ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង។
នៅថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីគយចល័តតំបន់៤ ដើម្បីធ្វើការត្រួតពិនិត្យ ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ដែលមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ច និងមន្ត្រីគយ បានប្រគល់ទំនិញខូចគុណភាព និងវត្ថុតាងឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕