ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើកាំបិត កាប់បុរសម្នាក់រយះក្បាល

146

 

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទហិង្សាដោយចេតនា បានប្រើកាំបិតប៉័ងតោ កាប់ជនរងគ្រោះ បណ្តាលឲ្យរបួសរយះក្បាលធ្ងន់ធ្ងនៅចំណុចមុខផ្ទះ ផ្លូវលំ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ៧ មិថុនា ២០២១ ម៉ោង១៦និង០០នាទី។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេង លាងង៉ែត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ ចំរើន ហៅ ខ្លី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ក៏យក កាំបិតប៉័ងតោគោះតុខ្លាំងៗនៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់។ ជនរងគ្រោះឆ្លើយថា មិនឃើញទេ ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះចំក្បាលបែកចេញឈាម ពេលនោះក៏មានប្រជាពលរដ្ឋក្បែរនោះ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើង ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕

អត្ថបទដែលជាប់ទាក់ទង