ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បានជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ដាំដើមកោងកាងនៅជុំវិញបរិវេណផ្លូវ ថ្មី តំបន់ពយតាមូងទៅទីតាំងតំបន់កន្ទុយនាគជាង ១គីឡូម៉ែត្រ

403

ខេត្តព្រះសីហនុ៖ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដាំដើមកោងកាង នៅជុំវិញ ផ្លូវ ថ្មីមួយខ្សែដែលមានបណ្ដោយ ប្រវែង ១០៣៤ ម៉ែត្រទទឹងជាង ១០ ម៉ែត្រ ដែលមានទីតាំង ស្ថិតនៅតំបន់ពយតាមូងភ្ជាប់ទៅតំបន់កន្ទុយនាគ ឆ្នេរសុខា ដើម្បីសោភ័ណភាព ជាម្លប់ ទប់លំនឹងខ្យល់ ការហូរបាក់ច្រោះដី និង ជាជម្រកដ៏សំខាន់សម្រាប់ មច្ឆជាតិ គ្រប់ប្រភេទពងកូន។
លោកប្រធានមន្ទីរបានបន្តទៀតថា ការដាំដើមកោងកាងគឺមានប្រភេទដើមធំៗជាង ២០០ ដើមនិងនៅមានដាំកូនកោងកាងតូចតូច មួយចំនួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យទីតាំង ផ្លូវថ្មីមួយខ្សែនេះ កាន់តែមានសម្រស់ថែមទៀតក្នុងការទាក់ទាញ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកគយគន់ទេសភាពនៅតាមដង ផ្លូវនាមាត់សមុទ្រ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការយកចិត្តទុកដាក់ ពីឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា នៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យក្នុងនោះវិស័យ សំណង់ អាគារខ្ពស់ៗរីកស្គុះស្គាយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ល្អស្អាតបំពាក់ទៅដោយ អំពូលភ្លើងសួនច្បារដាំដើមឈើ បំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បី មានភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ទោះបីបច្ចុប្បន្ន ខេត្តព្រះសីហនុមិនមាន ភ្ញៀវទេសចរមកលេងច្រើន ដោយសារ ប្រឈមនឹងជំងឺ កូវីដ១៩ កំពុងឆ្លងរីករាលដាល នៅក្នុងសហគមន៍ នៅឡើយ ហើយរដ្ឋបាលខេត្តនៅ តែកំពុងអភិវឌ្ឍជាបន្តបន្ទាប់នៅ ពេលស្ងប់ស្ងាត់នៃជំងឺកូវីដ១៩ ខេត្តព្រះសីហនុនិងស្វាគមន៍ ទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមក លេងកំសាន្តច្រើនប្រកបទៅ ដោយសោភ័ណភាពនិងបរិស្ថានល្អ៕

អត្ថបទដែលជាប់ទាក់ទង