ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមមេធាវីដែលកាន់សំណុំរឿងប្អូនស្រីម្នាក់ត្រូវបានប្តីបាញ់ប៉ុនប៉ងសម្លាប់ ឲ្យបានចប់ចុងចប់ដេីម

416

 

ភ្នំពេញ ៖ ករណីប្អូនស្រីម្នាក់ត្រូវបានប្តី បាញ់ប៉ុនប៉ងសម្លាប់ចំមួយគ្រាប់ លេីទ្រូងខាងឆ្វេងបណ្តាលឲ្យរបួសធ្ងន់នោះ ត្រូវបាន លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១មិថុនានេះ បានថ្លែងសារលើហ្វេសប៊ុកថា សូមមេធាវីដែលកាន់សំណុំរឿងប្អូនស្រី សំអុល សុខដានី ជួយឲ្យបានចប់ចុងចប់ដេីមចៀសវាងខូចប្រយោន៍ប្អូនស្រីកាន់តែច្រេីន ។

លោកដួង តារា បានបញ្ជាក់ថា ប្អូនស្រីម្នាក់នេះត្រូវ បានប្តីបាញ់ប៉ុនប៉ងសម្លាប់ចំមួយគ្រាប់លេីទ្រូងខាងឆ្វេង ប៉ុន្តែសំណាងល្អគ្រប់កាំភ្លេីង បានឈប់មុនចូលដល់បេះដូង។ ពេលហេតុការណ៍នោះកេីតឡេីង កូនស្រីមានអាយុ៩ខែតែប៉ុណ្ណោះ។ ជនល្មេីសត្រូវបានចាប់ខ្លួន ។ ប៉ុន្តែមកទល់ពេលនេះប្អូនស្រីនៅកំពុងប្រឈម នឹងស្នាមរបួសពេលដែលរេីធ្វេីទុក្ខម្តងៗគួរឲ្យភ័យខ្លាចយ៉ាងខ្លាំង។

ប្អូនស្រីបានប្រាប់ថា មកទល់ពេលនេះនៅមិន ដឹងជាយ៉ាងណាទេ ព្រោះសំណុំរឿងនៅក្នុងដៃមេធាវី ម្នាក់ដែលប្អូនស្រីកំពុង មានការពិបាកយ៉ាងខ្លាំងក្នុងទាក់ទងគាត់។ ដោយសារការលំបាកដ៏ខ្លាំងនេះហេីយ ទេីបប្អូនស្រីសម្រេចដាក់ ពាក្យគោរពស្នេីសុំអន្តរាគមន៍មក កាន់សម្តេចតេជោនាយករដ្ឋមន្រ្តី។

បេីតាមការពិនិត្យដីការកោះរបស់ចៅក្រមស៉េីបសួរ ស៉ិន សង្ហា ដែលបានកោះហៅគាត់ ចូលមកសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១១ វិច្ឆិកា ២០២០ ដេីម្បីឆ្លេីយបំភ្លឺដំណេីររឿង ប៉ុនប៉ងឃាតកម្មគិតទុកជាមុន គឺប្រហែលជាតុលាការ ចោទប្រកាន់ជនល្មេីស ពីបទប៉ុនប៉ងឃាតកម្ម គិតទុកជាមុននេះហេីយ។

ប្អូនស្រីបានបញ្ជាក់ថា មកទល់ពេលនេះប្អូនកំពុងប្រឈម នឹងការលំបាក ចំពោះចំណាត់ការនីតិវិធីផ្សេងៗ ក្នុងតុលការដោយសារមេធាវី ដែលជំនួយផ្នែកច្បាប់មិនបានបំពេញតួនាទី កាតព្វកិច្ចឲ្យបានចប់គ្រប់ជ្រុងជ្រោយ ចំពោះករណីឃាតកម្មរបស់ប្អូនខាងលេីនេះ។

លោកបានបញ្ជាក់ថា “សូមមេធាវីដែល ជំនួយផ្នែកច្បាប់ករណីខាងលេី បន្តជួយប្អូនស្រីឲ្យបានចប់ ក្នុងដំណាក់កាល នៅសាលាដំបូង ហេីយជួយរៀបចំសំណុំឯកសារ ចាំបាច់មួយចំនួន ឲ្យប្អូនស្រីដេីម្បីងាយស្រួលរកអ្នក ជួយបន្តក្រោយទៀត។ ចំពោះមុខ ប្អូនស្រីត្រូវការមេធាវី ដេីម្បីជំនួយផ្នែកច្បាប់ជាចាំបាច់ ប៉ុន្តែប្អូនស្រីគ្មានលុយទេ”។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។

គួររំលឹកថា ស្នូរកាំភ្លើងមួយគ្រាប់បានផ្ទុះឡើង បង្កឲ្យមានការ ភ្ញាក់ផ្អើល ហើយភ្លាមៗ គឺពេលឃើញស្រ្តីម្នាក់ បើកទ្វារចុះពី រថយន្តដោយមានស្នាមរបួស ឈាមហូរចេញពីលើគល់សុដន់ ខាងឆ្វេង ។ ស្រ្តីរងគ្រោះនិយាយថា នាងត្រូវបានប្ដីបាញ់សម្លាប់ នៅក្នុងរថយន្ត។

ហេតុការណ៍ទំនាស់ពាក្យសំដី បានកើតឡើង កាលពីវេលាម៉ោង ២និង៥០ នាទី រំលងអធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ស្រ្តីរងគ្រោះ អាយុ២៧ឆ្នាំ បានឲ្យដឹងថា រូបនាង និងជនដៃដល់ ត្រូវជាប្តី-ប្រពន្ធពុំបានរៀបការ មានការប្រកែកគ្នាហើយ ជនដៃដល់ក៏បាញ់ ប៉ុនប៉ងសម្លាប់រូបនាង ក្នុងរថយន្តតែម្ដង ដោយត្រូវចំលើសុដន់ផ្នែក ខាងឆ្វេងបៀមគ្រាប់ជាប់ក្នុងសាច់។ ពេលនោះរូបនាងនៅដឹងខ្លួនក៏ត្រដរបើកទ្វារថយន្ត លោតចេញក្រៅ ហើយស្រែកឲ្យគេជួយខណៈនោះកម្លាំងនគរបាល និងកម្លាំងប្រជាការពារដែលឈរជើង ការពារសន្តិសុខសុវត្ថិភាពនៅទីនោះ ជួយសង្គ្រោះទាន់ពេលវេលា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។

ចំណែកជនដៃដល់ដែលជាប្តី ឈ្មោះ ចាន់ ផល ហៅចាន់ ពៅ ឬ គុជ ផល្លី អាយុ៥៧ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង