ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្នេីឲ្យភាគីបារាំង ពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលេីវិស័យទឹកស្អាតបន្ថែមទៀត
ភ្នំពេញ ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដេីម្បីសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់អណត្តិបេសកកម្មការទូត រយ:ពេល៤ឆ្នាំនៅកម្ពុជា នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានកោតសរសើរចំពោះបេសកកម្មកាទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសេីររវាងកម្ពុជា-បារាំង ។ ក្នុងនោះជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសបារាំង តាមរយ:ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) បានដេីរតួយ៉ាងសំខាន់លេីវិស័យទឹកស្អាត ក្នុងគម្រោងធំៗជាច្រេីន ។ ជាក់ស្តែងដូចជារោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ ដែលទេីបសម្ពោធបេីកការដ្ឋានថ្មីៗនេះ ក្នុងទឹកប្រាក់រាប់រយលានដុល្លារ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា៖បេសកកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជាទស្សន:វិស័យរបស់ក្រសួងត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា នៅឆ្នាំ២០២៥ ទីប្រជុំជនត្រូវមានទឹកស្អាតប្រេីប្រាស់ និងឆ្នាំ២០៣០ ប្រជាជននឹងទទួលបានទឹកស្អាតប្រេីប្រាស់គ្រប់គ្នា។
ចំណុចនេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នេីឲ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលេីវិស័យទឹកស្អាតបន្ថែម និងបន្តបន្ទាប់ទៀត ។ ក្នុងនោះចំពោះមុខ គឺស្នេីឲ្យភាគីបារាំងចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដេីម្បីគិតគូដោះស្រាយឲ្យបានទាន់ពេលវេលានៃតម្រូវការប្រេីប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃក្រលាដីកាន់តែរីកធំឡេីង ។
លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទេីបចប់អណត្តិ បានសម្តែងនូវទឹកចិត្តរីករាយចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានលទ្ធផលផ្លែផ្កា តាមរយៈកិច្ចសហការដ៏ល្អប្រសេីរនៃគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធកម្ពុជា រួមទាំងជាមួយក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ ជាពិសេសលេីវិស័យទឹកស្អាត ។
លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា វិស័យទឹកស្អាតជាវិស័យដ៏មានសារ:សំខាន់សម្រាប់មនុស្សគ្រប់រូប ។ ដូច្នេះប្រទេសបារាំង មានការយកចិត្តទុកដាក់លេីវិស័យនេះ ហេីយច្បាស់ណាស់ការអភិវឌ្ឍន៍គម្រោងទឹកស្អាតរបស់បារាំងនៅកម្ពុជា នឹងនៅតែស្ថិតក្នុងកត្តាអាទិភាពមួយ ។
នៅក្នុងឱកាសនោះផងដែរ ដៃគូសន្ទនាក៏បានលេីកឡេីង ពីផលប៉ះពាល់ជាសាកលផែ្នកសេដ្ឋកិច្ចចំពោះក៏ដូចជាហិរញ្ញវត្ថុ ពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ ។ ក្នុងនោះលោកជំទាវឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លេីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងផុលផុស ។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានផ្តល់សារ:សំខាន់ ទៅលេីវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាបេសកកម្មថ្មីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ផងដែរ ៕