ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យដំណើរការ សាកល្បង កម្មវិធីបំប្លែងសំឡេងភាសាខ្មែរ ទៅជាអត្ថបទ

53

 

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បង កម្មវិធីបំប្លែងសំឡើងទៅជាអត្ថបទ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា តាមរយៈ ការស្រាវជ្រាវនិងអភិវឌ្ឍលើ បច្ចេកវិទ្យាភាសា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបង្កើត “កម្មវិធីបំប្លែង សំឡេងទៅជាអត្ថបទ – Khmer Automatic Speech Recognition – Khmer ASR ” ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ( Artificial intelligence )។ កម្មវិធីនេះអាចប្រើប្រាស់ ក្នុងទូរស័ព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេង និយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ ការសរសេរអត្ថបទ ឱ្យកាន់តឆាប់រហ័ស និងងាយស្រួល។ នៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវ (Accuracy) មានប្រមាណ ៩០%។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ដំឡើង “កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)” ដើម្បីជាជំនួយដល់កិច្ចការ សរសេរប្រចាំថ្ងៃដោយស្កេន QR Code ខាងក្រោម។ ដើម្បីធ្វើឱ្យកម្មវិធីនេះ កាន់ត ប្រសើរ ក្រសួងរីករាយនឹងទទួលមតិយោបល់ ពីសាធារណជន ដោយចុចលើពាក្យ “ មតិត្រឡប់ ” នៅក្នុងកម្មវិធី។ សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងបច្ចេកទេស នៃការប្រើប្រាស់នេះ សាធារណជនអាច ចូលទៅគេហទំព័ររបស់ Khmer ASR ដែលមានអាសយដ្ឋាន https://rnd.cadt.edu.kh/khmer-asr ឬទំនាក់ទំនងតាមរយៈអីមែល [email protected]

អត្ថបទដែលជាប់ទាក់ទង