អាជ្ញាធរខេត្តព្រះវិហាចុះពិនិត្យ វឌ្ឍនភាពពីសកម្មភាពកៀរសម្រួល និងត្រាសេផ្លូវឆ្លងកាត់ភូមិរលំឡែង និងភូមិអង្រ្គងស្រុកសង្គមថ្មី
ព្រះវិហារ៖ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពពីសកម្មភាពកៀរសម្រួល និងត្រាសេផ្លូវពីរង្វង់មូល ឃុំរណសិរ្ស ទៅកាន់ប្រាសាទត្បែងគង ដោយឆ្លងកាត់ភូមិរលំឡែង និងភូមិអង្រ្គង ស្រុកសង្គមថ្មី។
សកម្មភាពនៃការកៀរសម្រួល និងត្រាសេផ្លូវពីរង្វង់មូល ឃុំរណសិរ្ស ទៅកាន់ប្រាសាទត្បែងគង ឆ្លងកាត់ភូមិរលំឡែង និងភូមិអង្រ្គង ស្រុកសង្គមថ្មីនេះ ធ្វើឡើងដើម្បីសម្រួលចរាចររបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសនៅក្នុងរដូវវស្សានេះ៕