សមត្ថកិច្ចកោះហៅ បុរសម្នាក់ ដែលបានបង្ហោះព័ត៌មានមិនពិត ថា មានជនជាតិចិនមួយក្រុមរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក មកអប់រំ
ភ្នំពេញ៖ បុរសម្នាក់ដែលបានបង្ហោះព័ត៌មានមិនពិត ថា មានជនជាតិចិនមួយក្រុមរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក ត្រូវបាន កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពទទួល កំហុសដែលបានផុសព័ត៌មានមិនពិត។
នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វេីការកោះហៅ បុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ ដែលជាព័ត៌មានមិនពិតថា មានជនជាតិមួយក្រុមមានគ្នា ០៥នាក់បានរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក ជាក់ស្តែងបុរសម្ចាស់គណនី Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះ សមត្ថកិច្ចថាជាព័ត៌មានមិនពិត មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែងធ្វេីចត្តាឡីស័កនោះទេ ក្រុមជនជាតិចិននោះគ្រាន់តែ ជិះរថយន្តមកទីនោះហេីយ ឈប់រកកន្លែងបត់ជេីងតូចតែប៉ុណ្ណោះ ជាមួយនោះដែរបុរសម្នាក់នេះបានសារភាពទទួលកំហុស និងបានធ្វេីការសុំទោសជាសាធារណ: ដែលខ្លួនបានផុសព័ត៌មានមិនពិតនេះដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។
ក្រោយពី ធ្វេីការសុំទោស រួចរាល់ ហេីយសមត្ថកិច្ច បា នអប់រំណែនាំឈ្មោះ អ៊ួង សារឿន រួចក៏បានឲ្យសាមីខ្លួនវិលត្រឡប់ទៅផ្ទះវិញ ៕