ហ្គេមបាញ់ត្រីជាច្រើនទីតាំង នៅក្នុងផ្សារចិន ផ្លូវចូលកោះពេជ្រ បានបើកដំណើរការវិញហើយ
ភ្នំពេញ ៖ បើទោះបីជំងឺកូវីដ-១៩ បាននិងកំពុងរីករាលដាល និងឆ្លងក្នុងសហគមន៍នៅឡើយក្តី ប៉ុន្តែហ្គេមបាញ់ត្រីជាប្រភេទហ្គេមចិន ដែលតែងតែមានយុវវ័យនិយមចូលចិត្តប្រមូលផ្តុំគ្នា ទៅលេងច្រើន ឥឡូវនេះបានបើកដំណើរការវិញហើយ នៅក្នុងផ្សារចិន ច្រកចូលកោះពេជ្រ ស្ពានហង្ស ដែលជាផ្លូវចេញចូលសាលាខណ្ឌចំការមន ។
វិបត្តិនៃជំងឺកូវីដ១៩មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផងស្រាប់តែហ្គេមបាញ់ត្រីជាប្រភេទហ្គេមចិនបានបើកដំណើរការទទួលស្វាគមន៍ភ្ញៀវមកប្រមូលផ្តុំគ្នាលេងដោយគ្មានខ្លាចញញើតនឹងជំងឺកូវីត19 នោះទេ ។
យ៉ាងណាមិញពាក់ព័ន្ធជុំវិញនៃការបើកដំណើរការហ្គេមបាញ់ត្រីជាប្រភេទហ្គេមចិនទាំងនេះ មហាជនមិនទាន់ដឹងថា អភិបាលខណ្ឌ មេប៉ូលិសខណ្ឌ មេប៉េអឹមខណ្ឌ បានទទួលជ្រាបព័ត៌មានទាំងនេះ ហើយឬនៅនោះទេ។
ទីតាំងហ្គេមបាញ់ត្រីប្រភេទហ្គេមចិនខាងលើ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។