ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ជនសង្ស័យ លួចម៉ូតូម្នាក់

32

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ និងប៉ុស្តិ៍គីឡូ៦ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ ក្នុងករណីលួចម៉ូតូ (C125) នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី នៅចំណុចមុខផ្ទះលេខB11 ផ្លូវ១៧១១ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

លោក ហ៊សង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មុិច សាទ្រី ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាកនៅផ្ទះលេខB42 ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។

ចំណែកជនសង្ស័យឈ្មោះ សៀ សុភា ហៅភា ភេទប្រុស អាយុ ២៦ឆ្នាំ របរជាងម៉ាសុីនត្រជាក់ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។

សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖
1/ -ម៉ូតូចំនួន01គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1H-1470
2/ -ទូរសព្ទ័ដៃចំនួន2គ្រឿង ម៉ាកONE PLUSពណ៍ខ្មៅ និងម៉ាកREALME ពណ៌ខៀវ
3/-សោរសៀចំនួន1 និងដែកសំប៉ែតកែឆ្នៃចំនួន2(របស់ជនសង្សយ័)។

សម្ភារ:បាត់បង់ គឺម៉ូតូចំនួនមួយគ្រឿង ម៉ាកហុងដាបែត ពណ៌ខៀវ ពាាក់ស្លាកលេខ ភ្នំពេញ 1HA-6640 (របស់ជនរងគ្រោះ)

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង00នាទី ជនសង្សយ័ឈ្មោះ សៀ សុភា និងបក្ខពួកបានចេញពីធ្វើការ ក៏បបួលគ្នាចេញធ្វើសកម្មភាព ។ លុះដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្សយ័បានឈប់ទិញការហ្វេនៅកន្លែងកើតហេតុ ជនរងគ្រោះបានទុកសោរម៉ូតូនៅលើតុ និងរវល់លក់កាហ្វេជនសង្សយ័ជា បក្ខពួកបាន យកសោរលួចម៉ូតូរបស់ ជនរងគ្រោះចេញមកក្រៅ គេចខ្លួនបាត់ ហើយជនសង្ស័យបាន ឡើងជិះម៉ូតូរបស់ខ្លួនបំរុងគេចខ្លួន ក៏ត្រូវជនរងគ្រោះស្រែក អោយអ្នកជិតខាង ជួយនិងឃាត់ខ្លួន និងបានប្រគល់ អោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបាន កសាសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ អនុវត្តទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង